ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក វៀតណាមមានអ្នកជំងឺ F0 ជាសះស្បើយខ្ពស់ជាងអ្នកឆ្លងថ្មីៗជិត ៥ ដង

(VOVWORLD) - ចាប់តាំងពីផ្តើមការរាតត្បាតមក វៀត ណាមមានករណីឆ្លងកូវីដ-១៩ ចំនួន ១០.៧០១.៧៩៦ករណី។

គិតត្រឹមម៉ោង ១៦:០០ ថ្ងៃទី ១៧ ឧសភា ដល់ម៉ោង ១៦:០០ ថ្ងៃទី ១៨ ឧសភា វៀតណាមបានកត់ត្រាករណីកូវីដ-១៩ ថ្មីចំនួន ១.៨៣១ ករណីក្នុងនោះ ០១ ករណីត្រូវបាននាំចូល និងចំនួន ១.៨៣០ ករណីត្រូវបានកត់ត្រាឆ្លងក្នុងប្រទេស តាមខេត្ត ក្រុង ៤៨/៦៣ ។ ចាប់តាំងពីផ្តើមការរាតត្បាតមក វៀតណាមមានករណីឆ្លងកូវីដ-១៩ ចំនួន ១០.៧០១.៧៩៦ករណី។

នៅថ្ងៃទី ១៨ ខែឧសភា អ្នកជំងឺបន្ថែមចំនួន ៨.៤៣៧នាក់ទៀត ត្រូវបានប្រកាស ជាសះស្បើយ។ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ដែលបានជាសះស្បើយសរុបចំនួន ៩.៣៧៣.២៩៤ករណី។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ចំនួនអ្នកស្លាប់ដោយសារ ជំងឺកូវីដ ១៩ នៅមានកម្រិតទាប ដោយមានតែមនុស្សស្លាប់ ១ នាក់នៅទីក្រុងហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ