(VOVWORLD) - រហូតមកដល់ពេលនេះ វៀតណាមមានករណីជាសះស្បើយចំនួន ៧២១.៤៨០ នាក់ ក្នុងចំណោមអ្នកជំងឺកូវីដ ១៩ សរុប ៨១៣.៩៦១ ករណី។ អ្នកជំងឺកូវីដ ១៩ ចំនួន ១៩.៨៤៥ នាក់បានស្លាប់។
យោងតាមក្រសួងសុខាភិបាលវៀតណាម គិតត្រឹមម៉ោង ១៧ ថ្ងៃទី ៣ ខែតុលា ដល់ម៉ោង ១៧ ថ្ងៃទី ៤ ខែតុលា វៀតណាមបានរកឃើញករណីឆ្លងថ្មីកូវីដ ១៩ ចំនួន ៥.៣៨៣ ករណី នៅខេត្ត-ក្រុងចំនួន ៣៧ ក្នុងនោះមានករណី ០១ ជាករណីនាំចូលដែលត្រូវបានដាក់ឱ្យនៅដាច់ដោយ ឡែក ហើយករណីចំនួន ៥.៣៨២ ត្រូវបានរកឃើញនៅក្នុងប្រទេស។ ទីក្រុងហូជីមិញនៅតែមានករណីឆ្លងកូវីដ ១៩ ច្រើនជាងគេ ដោយមានអ្នកឆ្លង ២.៤៩០ ករណី។
នៅថ្ងៃទី ៤ ខែតុលា អ្នកជំងឺចំនួន ២៧.៦៨៣ នាក់បានជាសះស្បើយ អ្នកជំងឺ ១៣០ នាក់បានស្លាប់។ រហូតមកដល់ពេលនេះ វៀតណាមមានករណីជាសះស្បើយចំនួន ៧២១.៤៨០ នាក់ ក្នុងចំណោមអ្នកជំងឺកូវីដ ១៩ សរុប ៨១៣.៩៦១ ករណី។ អ្នកជំងឺកូវីដ ១៩ ចំនួន ១៩.៨៤៥ នាក់បានស្លាប់។
មានខេត្តក្រុងចំនួន ១២/៦៣ ដែលមិនបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងប្រទេសក្នុងរយៈពេល ១៤ ថ្ងៃ រួមមាន៖ ខេត្ត Bac Kan, Tuyen Quang, Lai Chau, Hoa Binh, Yen Bai, Ha Giang, Thai Nguyen, Dien Bien, Hai Phong, Thai Binh, Lang Son, Lao Cai។ ចំនួនវ៉ាក់សាំងសរុបដែលត្រូវបានចាក់គឺចំនួន ៤៥.៤៩៦.១២៣ ដូស ហើយចាក់ដូសទី ២ គឺ ១០.៨៧៣.៩២៩ ដូស៕