ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ចំនួនអ្នកឆ្លងកូវីដ ១៩ នៅវៀតណាមមានជាង ១៤.៥០០ ករណីឆ្លងក្នុងប្រទេស

(VOVWORLD) - នាថ្ងៃទី៦ ខែធ្នូ នេះ អ្នកជំងឺកូវីដ១៩ ចំនួន ១.១៣០ នាក់នៅវៀតណាមត្រូវបានប្រកាសជាស្បើយ។

យោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែធ្នូ បានឲ្យដឹងថា ចាប់ពីម៉ោង ១៦ ថ្ងៃទី៥ ខែធ្នូ ដល់ម៉ោង ១៦ ថ្ងៃទី៦ ខែធ្នូ មានអ្នកឆ្លងថ្មីកូវីដ ១៩ ចំនួន ១៤.៥៩១ នាក់ ត្រូវបានកត់ត្រាក្នុងប្រព័ន្ធជាតិនៃការគ្រប់គ្រងករណីជំងឺកូវីដ១៩ ក្នុងនោះករណីនាំចូលចំនួន ៣៣ ហើយត្រូវបានដាក់នៅដាច់ដោយឡែក ហើយករណីចំនួន ១៤.៥៥៨ ត្រូវបានកត់ត្រាឆ្លងក្នុងប្រទេសតាមខេត្ត-ក្រុង ចំនួន ៥៩។ នាថ្ងៃទី៦ ខែធ្នូ នេះ អ្នកជំងឺកូវីដ១៩ ចំនួន ១.១៣០នាក់នៅវៀតណាមត្រូវបានប្រកាសជាស្បើយនិងស្លាប់ចំនួន ២២៣ ករណី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ