ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ វៀតណាមរកឃើញករណីឆ្លងកូវីដ ១៩ ច្រើនជាង ១៧.០០០ ករណី
(VOVWORLD) - បច្ចុប្បន្ននេះ វៀតណាមមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១.៨១៧.៧២១នាក់ ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ ៣០ ក្នុងចំណោមប្រទេស និងដែនដីចំនួន ២២៤។
គិតត្រឹមម៉ោង ១៦ ថ្ងៃទី ៤ ខែមករា ដល់ម៉ោង ១៦ ថ្ងៃទី ៥ មករា វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ១៩ ថ្មី ចំនួន ១៧.០១៧ ករណី ដែលក្នុងនោះមាន ២០ ករណីត្រូវបាននាំចូល និង ១៦.៩៩៧ ករណីត្រូវបានកត់ត្រាឆ្លងក្នុងស្រុកក្នុងតាមខេត្ត ក្រុងទាំង ៦៣ ទូទាំងប្រទេស។ បច្ចុប្បន្ននេះ វៀតណាមមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១.៨១៧.៧២១នាក់ ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ ៣០ ក្នុងចំណោមប្រទេស និងដែនដីចំនួន ២២៤។ គណនាតាមសមាមាត្រនៃការឆ្លង/ប្រជាជន ១ លាននាក់ វៀតណាមស្ថិតក្នុងចំណាត់ថ្នាក់ ១៤៣/២២៤ ប្រទេសនិងតំបន់ដែនដី។
ក្នុងថ្ងៃនេះ អ្នកជំងឺចំនួន ២២.៦៦២ នាក់ទៀត ត្រូវបានប្រកាសថាបានជាសះស្បើយ។ រហូតមកដល់ពេលនេះ ចំនួនករណីជាសះស្បើយសរុបមានចំនួន ១.៤៣៦.០៤៦ ករណី។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ មានអ្នកស្លាប់ចំនួន ២៣០ នាក់។
គិតត្រឹមរសៀលថ្ងៃទី៥ ខែមករា ប្រទេសទាំងមូលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានជាង ១៥៥ លានដូស។ អត្រាគ្របដណ្តប់វ៉ាក់សាំងយ៉ាងហោចណាស់ ១ ដូសគឺ ៩៩.៧% ហើយអត្រានៃការចាក់វ៉ាក់សាំងដូសទី ២ គឺ ៩១.៣% ចំនួនប្រជាជនដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ៕