ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ វៀតណាមរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីជាង ១៥.០០០ករណីជាករណីឆ្លងក្នុងប្រទេស

(VOVWORLD) - ក្នុងថ្ងៃទី ១៥ ខែធ្នូ វៀតណាមបានព្យាបាលជាសះស្បើយ អ្នកជំងឺចំនួន ២.៩៩២ នាក់ និងស្លាប់ ២៨៣ នាក់៕

យោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីជំងឺកូវីដ-១៩ នៅថ្ងៃទី ១៥ ខែធ្នូ របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ចាប់ពីម៉ោង ១៦ រសៀល ថ្ងៃទី ១៤ ខែធ្នូ ដល់ម៉ោង ១៦ រសៀល ថ្ងៃទី១៥ ខែធ្នូ មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១៥.៥២៧នាក់ ត្រូវបានកត់ត្រាក្នុងប្រព័ន្ធគ្រប់គ្រងករណីជំងឺកូវីដ-១៩ ថ្នាក់ជាតិ។ ក្នុងនោះករណីនាំចូលចំនួន ៥ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ហើយករណីចំនួន ១៥.៥២២ ត្រូវបានកត់ត្រាក្នុងប្រទេស។ ក្នុងថ្ងៃទី ១៥ ខែធ្នូ វៀតណាមបានព្យាបាលជាសះស្បើយ អ្នកជំងឺចំនួន ២.៩៩២ នាក់ និងស្លាប់ ២៨៣ នាក់៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ