ក្នុងរយៈពេល ២៤ម៉ោងកន្លងមក វៀតណាមរកឃើញករណីឆ្លងកូវីដ ១៩ ថ្មី ជាង ១៦០ពាន់នាក់

(VOVWORLD) - ទីក្រុងហាណូយនៅតែមានករណីឆ្លងច្រើនជាងគេ គឺចំនួន ៣០.០០០ករណី។ ក្នុងអំឡុងពេលថ្ងៃនេះ អ្នកជំងឺចំនួន ១០៨.៤០៧ នាក់ត្រូវបានប្រកាសជាសះស្បើយ; ស្លាប់ ៩២ នាក់។

យោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីជំងឺរាតត្បាតកូវីដ១៩ នៅថ្ងៃទី១៤ ខែមីនា របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ (គិតចាប់ពីម៉ោង១៦ ថ្ងៃទី១៣ ខែមីនា ដល់ម៉ោង ១៦ ថ្ងៃទី១៤ ខែមីនា) ប្រទេសវៀតណាម មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១៦១,២៦២នាក់ នៅតាមខេត្តក្រុង ៦១/៦៣។ ហាណូយនៅតែមានករណីឆ្លងច្រើនជាងគេ គឺចំនួន ៣០.០០០ករណី។ ក្នុងអំឡុងពេលថ្ងៃនេះ អ្នកជំងឺចំនួន ១០៨.៤០៧ នាក់ត្រូវបានប្រកាសជាសះស្បើយ; ស្លាប់ ៩២ នាក់។

រហូតមកដល់ពេលនេះ មានខេត្ត-ក្រុងចំនួន ៤៧/៦៣ ដែលមានអត្រាគ្របដណ្តប់ វ៉ាក់សាំងបង្កាកូវីដ ១៩ ចំនួនពីរដូស ជាង ៩៥%។ ខេត្ត ក្រុង ១៦/៦៣ ដែលនៅសេសសល់ មានអត្រាគ្របដណ្តប់ដូសទី ២ ពី ៩០% ទៅតិចជាង ៩៥%។ ទាក់ទងនឹងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់កុមារអាយុពី ១២-១៧ឆ្នាំ ខេត្ត ក្រុងចំនួន ៥៧/៦៣ មានអត្រាគ្របដណ្តប់លើវ៉ាក់សាំងបង្ការកូវីដ ១៩ លើសពី ៩០%។ ខេត្ត ក្រុង ៦/៦៣ ដែលនៅសេសសល់មានអត្រាគ្របដណ្តប់ដូសទី ២ ក្រោម ៩០%។

ក្រសួងសុខាភិបាលស្នើដល់មូលដ្ឋានបន្តជំរុញការចាក់វ៉ាក់សាំង ដោយធានាកាលវិភាគចាក់វ៉ាក់សាំង។ ទន្ទឹមនឹងនោះ ទាក់ទងដោយផ្ទាល់ជាមួយប្រភពវ៉ាក់សាំង សម្រាប់កុមារអាយុក្រោម ១២ ឆ្នាំ (ដំបូងគឺវ៉ាក់សាំង Pfizer យោងតាមប្រទេសភាគច្រើនជុំវិញពិភពលោក)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ