ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មនៃការនាំចេញទំនិញទូទាំងប្រទេស កើនឡើង ៣០,៧%

(VOVWORLD) - អគ្គនាយកដ្ឋានស្ថិតិទើបបានប្រកាសនៅព្រឹកថ្ងៃទី ២៩ ឧសភាថា រយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មនៃការនាំចេញទំនិញ ត្រូវបានប៉ាន់ប្រមាណទទួលបានជាង ១៣០ ពាន់លានដុល្លារ កើនឡើង ៣០,៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ 
ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មនៃការនាំចេញទំនិញទូទាំងប្រទេស កើនឡើង ៣០,៧% - ảnh 1ទិដ្ឋភាពដេរសម្លៀកបំពាក់សម្រាប់នាំចេញទៅទីផ្សារជប៉ុនរបស់ក្រុមហ៊ុនភាគហ៊ុនដេរសម្លៀកបំពាក់ Hung Viet ស្រុក My Hao ខេត្ត Hung Yen (រូបថត៖ TTXVN)

ក្នុងនោះវិស័យសេដ្ឋកិច្ចក្នុងប្រទេសសម្រេចបានជាង ៣៣ ពាន់លានដុល្លារ ហើយវិស័យ FDI (រួមទាំងប្រេងឆៅ) ឈានដល់ជិត ៩៨ ពាន់លានដុល្លារ។ ដោយឡែក ក្នុងខែឧសភា ទំហំនៃការនាំចេញទំនិញបានឈានដល់ ២៦ ពាន់លានដុល្លារ ពោលគឺធ្លាក់ចុះ ២,១% បើធៀបនឹងខែមុននិងកើនឡើង ៣៥,៦% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទាក់ទងនឹងរចនាសម្ព័នផលិតផលនាំចេញ ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២១ ក្រុមទំនិញឧស្សាហកម្មនិងរ៉ែ ត្រូវបានប៉ាន់ប្រមាណថានឹងឈានដល់ជាង ៧០ ពាន់លានដុល្លារ កើនឡើង ៣៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។ ក្រុមទំនិញឧស្សាហកម្មធុនស្រាលនិងសិប្បកម្មឧស្សាហកម្ម ត្រូវបានប៉ាន់ប្រមាណឈានដល់ជាង ៤៧ ពាន់លានដុល្លារកើនឡើង ៣៣%។ ក្រុមផលិតផលកសិកម្មនិងព្រៃឈើសម្រេចបាន ៩,៦៩ ពាន់លានដុល្លារកើនឡើង ១៣,៥%។ ក្រុមផលិតផលជលផលសម្រេចបាន ៣,២៤ ពាន់លានដុល្លារ កើនឡើង ១២%។

ទាក់ទងនឹងទីផ្សារនាំចេញទំនិញក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២១ សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញធំជាងគេរបស់វៀតណាម។ បន្ទាប់មកគឺប្រទេសចិន; សហភាពអឺរ៉ុប (EU) សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន); កូរ៉េខាងត្បូងនិងជប៉ុន។

អគ្គនាយកដ្ឋានស្ថិតិក៏បានអោយដឹងដែរថា ទំហំពាណិជ្ជកម្មទំនិញនាំចូលក្នុងខែឧសភាឆ្នាំ ២០២១ ត្រូវបានប៉ាន់ប្រមាណថា ទទួលបានចំនួន ២៨ ពាន់លានដុល្លារ កើនឡើង ០,៨% បើប្រៀបធៀបទៅនឹងខែមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ