ក្នុងរយៈពេល ៧ ខែការនាំចេញកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់វៀតណាមទៅកាន់អាស៊ានបានកើនឡើងយ៉ាងខ្លាំង

(VOVWORLD) - យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ក្នុងរយៈពេល ៧ខែ នៃឆ្នាំនេះ ការនាំចេញកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់វៀតណាមទៅកាន់ទីផ្សារសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានកើនឡើងប្រហែល ១៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលសម្រេចបាន ២,៩ ពាន់លានដុល្លារអាមេរិក។ 

តាមនោះ អង្ករ និងកាហ្វេគឺជាមុខទំនិញនាំចេញចំនួនពីរមុខដែលមានកំណើនខ្ពស់បំផុតទៅកាន់ទីផ្សារនៃប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន និងសិង្ហបុរី។ ដោយសារការផ្គត់ផ្គង់ច្រើន និងការធានាគុណភាពផលិតផល ទំនិញទាំងពីរនេះនៅតែទទួលបានការនិយមចូលចិត្តពីទីផ្សារអាស៊ាន។ តាមការព្យាករណ៍ ក្នុងប៉ុន្មានខែចុងក្រោយនៃឆ្នាំនេះ ផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តមានឱកាសបង្កើនការនាំចេញទៅកាន់ទីផ្សារទាំងនេះ។

ដើម្បីបង្កើនការនាំចេញ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Phung Duc Tien បានសង្កត់ធ្ងន់លើតម្រូវការបើកទូលាយទីផ្សារ៖

“នៅក្នុងរចនាសម្ព័ន្ធទីផ្សារមានការផ្លាស់ប្តូរដ៏ធំមួយ។ ផលិតផលដែលមានអត្រាកំណើនលឿន និងជាពិសេសតម្រូវការទីផ្សារអន្តរជាតិដ៏ធំត្រូវតែផ្តោតលើការផ្សព្វផ្សាយ ខណៈដែលទីផ្សារដូចជាផលិតផលព្រៃឈើ និងនេសាទគឺត្រូវតែបើកទូលាយទីផ្សារដែរ។ នាពេលខាងមុខ ក្រសួងចាត់តាំងថ្នាក់ដឹកនាំអង្គភាព ផ្តោតលើការបើកទូលាយទីផ្សារដូចជា ចិន អឺរ៉ុប ជប៉ុន និងអាមេរិក ផ្សព្វផ្សាយទីផ្សារប្រពៃណី និងសក្តានុពលជាមួយផលិតផលដែលជាប្រៀបខ្លាំងរបស់វៀតណាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ