ក្នុងរយៈពេល១០ខែ សេដ្ឋកិច្ចវៀតណាមបន្តស្ដារយ៉ាងច្បាស់លាស់

ក្នុងរយៈពេល១០ខែ សេដ្ឋកិច្ចវៀតណាមបន្តស្ដារយ៉ាងច្បាស់លាស់ - ảnh 1
ក្នុងរយៈពេល១០ខែ សេដ្ឋកិច្ចវៀតណាមបន្តស្ដារយ៉ាងច្បាស់លាស់



        Vovworld-នាថ្ងៃទី២៩តុលានៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម​
លោក Nguyen Tan Dung បានធ្វើអធិបតីភាពសម័យប្រជុំរដ្ឋាភិបាល​សាមញ្ញ​ខែតុលា។
បណ្ដាសមាជិករដ្ឋាភិបាលបានប្រមូលផ្ដុំវាយតំលៃស្ថានភាព​សេដ្ឋកិច្ច​សង្គម​ខែតុលា
និង១០ខែកន្លងទៅ ពិភាគ្សាឯកភាពវិធានការបញ្ជា​ណែនាំ​គ្រប់​គ្រងខឿន​សេដ្ឋកិច្ច​
ដោយការប្តេជ្ញាចិត្តទទួលបានយ៉ាងខ្ពស់បំផុត​គោលដៅ​ភារកិច្ចដែលបាន​ដាក់​ចេញ
ក្នុងឆ្នាំនេះ ទន្ទឹមនឹងនោះផ្ដល់យោបល់លើ​បញ្ហាសំខាន់ៗផ្សេងៗទៀត។

        ថ្លែងមតិសន្និដ្ឋានកិច្ចប្រជុំ នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន​សំណូមពរ​ថា
ក្នុងរយៈពេល២ខែនៅសេសសល់នៃឆ្នាំនេះ ក្រសួងស្ថាប័នដំបន់​បន្ត​ខំប្រឹងប្រែង​
ប្តេជ្ញា​និងព្រមៗគ្នាវិធានការសំដៅអនុវត្តទទួលបាននិងលើកពី​គោលដៅភារកិច្ចដែល
បាន​ដាក់ចេញក្នុងឆ្នាំនេះ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា ការកាត់​
បន្ថយភាពក្រីក្រគឺជាគោលនយោបាយល្អរបស់​បក្ស​និងរដ្ឋ។ រដ្ឋាភិបាលឯកភាពលើ
​វិធានការស្វែងរកវិធានការបង្កើនបន្ថែមចំនួន​ប្រាក់៨លានលានដុងសំរាប់កិច្ចការកាត់
​បន្ថយភាពក្រីក្រពហុទិសដៅក្នុងឆ្នាំខាងមុខ។ នៅកិច្ចប្រជុំនេះដែរ បណ្ដាសមាជិក
​រដ្ឋាភិបាលក៏ផ្ដល់មតិអំពីការបន្តរក្សា​សកម្មភាព​នៃមូលនិធិបង្ការប្រឆាំងបទល្មើស
ឯកភាពអត្រាប្តូរប្រាក់ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ