ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ វៀតណាមមានចំនួនករណីឆ្លងកូវីដ ១៩​​ ទាបបំផុតក្នុងរយៈពេលជាង១០ខែ

(VOVWORLD) - 
ចាប់ពីម៉ោង ៤រសៀល ថ្ងៃទី១៣ ខែឧសភា ដល់ម៉ោង ៤រសៀល ថ្ងៃទី១៤ ខែឧសភា ប្រព័ន្ធជាតិគ្រប់គ្រងករណីកូវីដ ១៩ បានកត់ត្រាការឆ្លងថ្មីចំនួន ១.៨៩៥នាក់ ដែលសុទ្ធតែជាករណីឆ្លងក្នុងស្រុក (ធ្លាក់ចុះ ៣៣១ ករណី បើធៀបនឹងថ្ងៃមុន)  និងជាកម្រិតទាបបំផុតក្នុងរយៈពេលជាង ១០ ខែ។
ចំនួនអ្នកជំងឺដែលត្រូវបានប្រកាស ជាសះស្បើយក្នុងថ្ងៃកន្លងទៅគឺ ៥.៥៦៣នាក់ ដែលនាំឲ្យចំនួនករណីជាសះស្បើយសរុបដល់ជិត៩,៤ លាននាក់។ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតមក វៀតណាមមានអ្នកឆ្លងចំនួនជាង១០,៦ លាននាក់ ដោយជាប់ចំណាត់ថ្នាក់ទី ១២ ក្នុងចំណោមប្រទេស និងដែនដីចំនួន ២២៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ