ក្នុងរយៈពេល២៤ម៉ោងកន្លងមក វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ចំនួនជិត១៤ពាន់នាក់

(VOVWORLD) - ក្នុងថ្ងៃទី៣០ វិច្ឆិកា នេះដែរ មានអ្នកជម្ងឺចំនួន១៤.៦២៤ នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយ និងករណីស្លាប់ចំនួន១៩៧នាក់។

គិតចាប់តាំងពីម៉ោង៤ល្ងាចថ្ងៃទី២៩ដល់ម៉ោង៤ល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា វៀតណាមបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន១៣.៩៧២នាក់ ក្នុងនោះករណីក្នុងប្រទេសចំនួន១៣.៩៦៦នាក់ នៅតាមខេត្ត ក្រុងចំនួន៦២។ ក្នុងថ្ងៃទី៣០ វិច្ឆិកា នេះដែរ មានអ្នកជម្ងឺចំនួន១៤.៦២៤នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយ និងករណីស្លាប់ចំនួន១៩៧នាក់។

ចំនួនវ៉ាក់សាំងសរុបជាង១២២លានដូសត្រូវបានចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះចាក់ដូសទី២ចំនួនជិត៥១លានដូស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ