ក្នុង​រយៈ​ពេល​៨ខែ វៀតណាមមានអតិរេកពាណិជ្ជកម្មជិត ២០,២ពាន់លានដុល្លារអាមេរិក​

(VOVWORLD) - យោងតាមទិន្នន័យដែលការិយាល័យស្ថិតិទូទៅបានចេញផ្សាយនៅព្រឹកថ្ងៃទី ២៩ ខែសីហានេះ ក្នុងខែសីហា ទំហំនៃការនាំចូលនិងនាំចេញសរុបរបស់វៀតណាមទទួលបានជិត ៦១ ពាន់លានដុល្លារអាមេរិក កើនឡើង ៦,៧% បើប្រៀបធៀបនឹងខែមុន។ 
ក្នុង​រយៈ​ពេល​៨ខែ វៀតណាមមានអតិរេកពាណិជ្ជកម្មជិត ២០,២ពាន់លានដុល្លារអាមេរិក​ - ảnh 1 រូបថត៖ Pham Minh Tuan-VNA

ជាទូទៅក្នុងរយៈពេល ៨ ខែកន្លងទៅ ប្រាក់ចំណូលនៃការនាំចូលនិងនាំចេញសរុបសម្រេចបានជាង ៤៣៥ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ១៣,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សមតុល្យពាណិជ្ជកម្មទំនិញត្រូវបានប៉ាន់ប្រមាណថាមានអតិរេកពាណិជ្ជកម្មជិត២០,២ពាន់លានដុល្លារ។

ក្នុងរយៈពេល ៨ ខែ មានទំនិញចំនួន ៣០ មុខដែលទទួលតម្លៃប្រាក់នាំចេញជាង ១ ពាន់លានដុល្លារ និងមុខទំនិញចំនួន៥ ដែលបាននាំចេញជាង ១០ ពាន់លានដុល្លារ។ ទាក់ទងនឹងរចនាសម្ព័ន្ធនៃក្រុមទំនិញនាំចេញ ក្រុមទំនិញឥន្ធនៈនិងរ៉ែត្រូវបានប៉ាន់ប្រមាណសម្រេចបានជាង ២,៨ ពាន់លានដុល្លារអាមេរិក។ ក្រុមផលិតផលឧស្សាហកម្មកែច្នៃប៉ាន់ប្រមាណបានជាង ២០១,៣ ពាន់លានដុល្លារ។ និងក្រុមផលិតផលកសិកម្មនិងរុក្ខាប្រមាញ់ត្រូវបានប៉ាន់ប្រមាណមានចំនួនជិត ១៧,៩ ពាន់លានដុល្លារអាមេរិក។

ទាក់ទងនឹងទីផ្សារនាំចេញ និងនាំចូលទំនិញក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំនេះ សហរដ្ឋអាមេរិកគឺជាប្រទេសនាំចូលធំបំផុតរបស់វៀតណាមជាមួយនឹងទំហំទឹកប្រាក់ប៉ាន់ស្មានចំនួន ៦២,៣ពាន់លានដុល្លារ បន្ទាប់មកគឺប្រទេសចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ