ក្នុងសម័យប្រជុំវិសាមញ្ញលើកទី១ រដ្ឋសភានីតិកាលទី១៥ បានបង្ហាញការប្តេជ្ញាចិត្ត និងការឯកភាពខ្ពស់
(VOVWORLD) - នាព្រឹកថ្ងៃទី១៩ ខែមករា ផ្តល់មតិលើការបូកសរុបកិច្ចប្រជុំវិសាមញ្ញលើកទី១ រដ្ឋសភានីតិកាលទី១៥ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានវាយតម្លៃថា៖ កិច្ចប្រជុំបានប្រព្រឹត្តទៅដោយខ្លី ដែលបង្ហាញពីការប្តេជ្ញាចិត្តនិងការឯកភាពខ្ពស់។
ប្រធានរដ្ឋសភា Vuong Dinh Hue ថ្លែងមតិសន្និដ្ឋាននៅសម័យប្រជុំ (រូបថត៖ baochinhphu.vn) |
ជោគជ័យនៃសម័យប្រជុំបានបន្តបង្ហាញពីស្មារតីច្នៃប្រឌិតថ្មីរបស់រដ្ឋសភា ការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីផលប្រយោជន៍របស់ប្រជាជន ដោះស្រាយជាបន្ទាន់ការលំបាកនិងឧបសគ្គនានាជូនប្រជាជននិងធុរកិច្ច។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានលើកឡើងថា កិច្ចប្រជុំទទួលបានជោគជ័យលើគ្រប់វិស័យ។
“លទ្ធផលនៃសម័យប្រជុំនេះ បង្ហាញពីការស្វះស្វែង ការយកចិត្តទុកដាក់ និងការច្នៃប្រឌិតរបស់រដ្ឋសភា ក្នុងការអនុវត្តមុខងារនិងភារកិច្ចដែលរដ្ឋធម្មនុញ្ញនិងច្បាប់បានកំណត់។ ជារឿងបន្ទាន់ណាស់ មិនត្រឹមតែបំពេញតម្រូវការភ្លាមៗប៉ុណ្ណោះទេ ថែមទាំងមានសារៈសំខាន់ជាយុទ្ធសាស្ត្រនិងយូរអង្វែងមិនត្រឹមតែក្នុងដំណាក់កាល ២០២២-២០២៣ ប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យសម្រាប់អាណត្តិទាំងមូលនិងបណ្តាឆ្នាំបន្តបន្ទាប់ទៀត”។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើរដ្ឋាភិបាលរៀបចំការអនុវត្តភ្លាមៗ និងយ៉ាងខ្លាំងក្លានៃសេចក្តីសម្រេចចិត្តដែលបានដាក់ចេញ; បន្តផ្តោតលើការផ្សព្វផ្សាយខ្លឹមសារដែលទាក់ទងនឹងកម្មវិធីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលផ្សាភ្ជាប់ជាមួយកញ្ចប់រូបិយវត្ថុនិងហិរញ្ញវត្ថុ៕