កូនប្រសារប្រុសរបស់ប្រធានាធិតីអាមេរិកចង់សួរដេញដោលនៅព្រឹទ្ធសភាអំពីទំនាក់ទំនងជាមួយរុស្ស៊ី


កូនប្រសារប្រុសរបស់ប្រធានាធិតីអាមេរិកចង់សួរដេញដោលនៅព្រឹទ្ធសភាអំពីទំនាក់ទំនងជាមួយរុស្ស៊ី - ảnh 1
កូនប្រសារប្រុសរបស់ប្រធានាធិតីអាមេរិកចង់សួរដេញដោលនៅព្រឹទ្ធសភាអំពីទំនាក់ទំនងជាមួយរុស្ស៊ី (VNA)

(VOVworld) – Jared Kushner កូនប្រសាប្រុសរបស់ប្រធានាធិបតីអាមេរិក
លោក Donald Trump ដែលជាអ្នកពិគ្រោះយោបល់ជាន់ខ្ពស់ក្នុងរដ្ឋអំណាចថ្មី
នៅ វ៉ាស៊ីនតោន នឹងទទួលការសួរដេញដោលនៅព្រឹទ្ធសភាអាមេរិកក្នុងក្រប
ខ័ណ្ឌការ ធ្វើស៊ើបអង្គេតទាក់ទិនដល់ការចោទប្រកាន់អំពីទំនាក់ទំនងរវាង
រដ្ឋអំណាចប្រធានាធិបតី Trump ជាមួយមន្ឈដ្ឋានមន្ត្រីរបស់រុស្ស៊ី។ សេចក្តី
ប្រកាសជាផ្លូវការ នាថ្ងៃទី​ ២៧ មិនា បានឲ្យដឹងថា៖ លោក Kushner បាន
ម្ចាស់ការស្នើឲ្យមាន ការសួរដេញដោលនៅគណៈកម្មាធិការចារកម្មព្រឹទ្ធស
ភាប៉ុន្តែមិនទាន់ទទួលបានចម្លើយនៅឡើយ។ តាមអ្នកនាំពាក្យសេតវិមាន
 លោក Hope Hicks ថា៖ លោក Kushner ទទួលបន្ទុកទំនាក់ទំនងជាមួយ
បណ្ដារដ្ឋាភិបាលបរទេសក្នុងដំណាក់ កាលបំផុសចលនាស្វែងរកសម្លេងគាំ
ទ្រក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ ២០១៦ និងដំណាក់កាល
អន្តរកាលផ្ទេសិទ្ធិអំណាចដោយហេតុនេះ លោកតែងតែជួបជុំជាមួយបណ្ដា
មន្ត្រីនិងឯកអគ្គរដ្ឋទូតនៃប្រទេសនានាប្រចាំនៅអាមេរិកក្នុងនោះមាន
ឯកអគ្គរដ្ឋទូតរុស្ស៊ីគឺជាប្រការធម្មតា។ មជ្ឈដ្ឋានអ្នកធ្វើស៊ើបអង្គេតព្រឹទ្ធ
សភាអាមេរិកចង់បំភ្លឺច្បាស់ថា៖ លោក Kushner ក៏ដូចជា អតីតអ្នកពិ
គ្រោះយោបល់សន្តិសុខជាតិ លោក Michael Flynn បានផ្តើមឡើងបញ្ហា
លុបចោលបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ីដើម្បីជំនួសឲ្យកញ្ចប់វិនិយោគចូល
ក្នុងក្រុមហ៊ុនអាជីវកម្មរបស់គ្រួសារលោក Trump ឬលោក Kushner​ ដែរឬទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ