កុបកម្មនៅអាមេនី៖រដ្ឋាភិបាលស្វែងរកនូវដំណោះស្រាយសន្តិភាព

កុបកម្មនៅអាមេនី៖រដ្ឋាភិបាលស្វែងរកនូវដំណោះស្រាយសន្តិភាព - ảnh 1
នាយករដ្ឋមន្រ្តីអាមេនីលោក Hovik Abrahamyan (រូបថត៖asbarez.com)

(VOVworld) - តាមទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ីថា នាថ្ងៃទី២១
កក្កដា នាយករដ្ឋមន្រ្តីអាមេនីលោក Hovik Abrahamyan បានប្រកាសថា រដ្ឋាភិបាល
 ប្រទេសនេះនឹងអនុវត្តន៍គ្រប់វិធានការដើម្បីទទួលបានដំណោះស្រាយសន្តិភាព
សំដៅនាំមកនូវស្ថិរភាពនៅរដ្ឋធានី Yerevan ទាក់ទិកដល់ការវាយប្រហារតម្រង់ទៅ
លើទីស្នាក់ការប៉ូលីស។អ្នកដឹកនាំរដ្ឋាភិបាលអាមេនីរូបនេះចាត់ទុកថា ការដែលក្រុម
ប្រដាប់អាវុធមួយទន្ទ្រានកាន់កាប់ប៉ូស្តិ៍ប៉ូលីស គឺអំពើមិនអាចព្រមទទួលបានដោយ
សារអំពើហឹង្សាមិនអាចផ្លាស់ប្ដូរស្ថានភាពជាក់ស្ដែងនៅអាមេនីបានឡើយ។
នាថ្ងៃដដែល ប៉ូលីសអាមេនីបានឲ្យដឹងថា មនុស្សចំនួន៥១នាក់ត្រូវរងរបួស
ក្នុងនោះមានប៉ូលីស២៩នាក់ ហើយមនុស្សជិត១៤០នាក់ត្រូវបានឃាត់ខ្លួនក្រោយពី
ជំលោះរវាងប៉ូលីសនិងបាតុករនៅរដ្ឋធានី Yerevan នាយប់ថ្ងៃទី២០ កក្កដា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ