កុប្បកម្មនៅប៉ាគីស្ថានបន្ទាប់ពីការចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រី Imran Khan

(VOVWORLD) - នាថ្ងៃទី ៩ ឧសភា នៅទីក្រុងអ៊ីស្លាម៉ាបាដ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan ត្រូវកងទ័ពចាប់ខ្លួន ដោយពាក់ព័ន្ធនឹងករណីអំពើពុករលួយ ដែលបណ្តាលឱ្យការបាត់បង់នៃរតនាគារជាតិ។
កុប្បកម្មនៅប៉ាគីស្ថានបន្ទាប់ពីការចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រី Imran Khan - ảnh 1 បាតុកម្មដោយហិង្សាបានផ្ទុះឡើងនៅទូទាំងប្រទេសប៉ាគីស្ថាន បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី លោក Imran Khan ត្រូវបានចាប់ខ្លួន។ (រូបថត៖ Reuters)

ភ្លាមៗនោះ នៅថ្ងៃដដែលនោះ បាតុកម្មដោយហិង្សាបានផ្ទុះឡើងនៅទូទាំងប្រទេសប៉ាគីស្ថាន រួមទាំងនៅទីបញ្ជាការកងទ័ព និងលំនៅដ្ឋានរបស់អគ្គសេនាធិការកងទ័ពប៉ាគីស្ថានក្នុងទីក្រុងអ៊ីស្លាម៉ាបាដ។ ក្រុមបាតុកកម្មដុតភ្លើងបំផ្លិចបំផ្លាញ និងលើកបដា សម្តែងការខឹងសម្បារចំពោះការចាប់ខ្លួន។ ប៉ូលិស៥នាក់បានរងរបួស និងបាតុករ៤៣នាក់ត្រូវចាប់ខ្លួន។ សន្តិសុខត្រូវបានរឹតបន្តឹងនៅទូទាំងប្រទេសប៉ាគីស្ថាន ជាពិសេសនៅទីក្រុង Lahore ជាស្រុកកំណើតរបស់ Imran Khan។

ក្នុងបរិបទនោះ អាជ្ញាធរទូរគមនាគមន៍ប៉ាគីស្ថានបានផ្អាកសេវាកម្មអ៊ីនធឺណេតចល័តនៅទូទាំងប្រទេស ក៏ដូចជាការដាក់កំហិតលើការចូលប្រើកម្មវិធីនានាដូចជា Twitter, Facebook ឬ Youtube ដើម្បីទប់ស្កាត់ក្រុមបាតុករផ្សព្វផ្សាយព័ត៌មាន។

នៅថ្ងៃដដែលនោះ តុលាការកំពូលទីក្រុង Islamabad បានឡើងសម្លេងការពារការសម្រេចចិត្តក្នុងការចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រី Imran Khan; ដោយចាត់ទុកថា នេះជាការសម្រេចចិត្ត "ស្របច្បាប់" ។ មុននេះ តុលាការបានកោះហៅអគ្គនាយក និងព្រះរាជអាជ្ញានៃការិយាល័យគណនេយ្យភាពជាតិ បន្ទាប់ពីការចាប់ខ្លួនលោក Imran Khan៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ