កប៉ាល់​ Ocean Viking បានជួយសង្គ្រោះមនុស្ស ៨៦នាក់ នៅនាយ​​សមុទ្រលីប៊ី

(VOVWORLD) - អង្គការ SOS Méditerranée ដែលប្រតិបត្តិកប៉ាល់សង្គ្រោះជនចំណាកស្រុក Ocean Viking (មានទីស្នាក់ការនៅប្រទេសបារាំង) កាលពីថ្ងៃទី២៧ មិថុនា បានឲ្យដឹងថា កប៉ាល់នេះបានជួយសង្គ្រោះមនុស្ស ៨៦នាក់នៅនាយសមុទ្រលីប៊ី នៅពេលដែលកប៉ាល់ដឹកមនុស្សនេះបានលិចក្នុងដំណើរឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេដើម្បីទៅកាន់អឺរ៉ុប។
កប៉ាល់​ Ocean Viking បានជួយសង្គ្រោះមនុស្ស ៨៦នាក់ នៅនាយ​​សមុទ្រលីប៊ី - ảnh 1ជនចំណាកស្រុកដែលត្រូវបានជួយសង្គ្រោះដោយអង្គការមនុស្សធម៌អន្តរជាតិមួយ របស់អឺរ៉ុប ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២២។ រូបភាព៖ AFP/TTXVN

អ្នកដែលត្រូវបានជួយសង្គ្រោះភាគច្រើនមកពីប្រទេសហ្គាំប៊ី និងសេណេហ្គាល់ ដែលទទួលរងការខះខាត់ទឹក ហត់នឿយ និងរលាកដោយប្រេងឥន្ធនៈ។ យោងតាមអ្នកនាំពាក្យរបស់ SOS Méditerranée ជនចំណាកស្រុកភាគច្រើនគឺជាអនីតិជនដែលព្យាយាមឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេតែម្នាក់ឯងដោយគ្មានក្រុមគ្រួសារទៅជាមួយ។

យោងតាមការប៉ាន់ប្រមាណរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍(IOM) បានឲ្យដឹងថា មកទល់ពេលនេះ ជនចំណាកស្រុកជាង ១.៧២០នាក់បានបាត់ខ្លួននៅពេលព្យាយាមឆ្លងសមុទ្រមេឌីទែរ៉ាណេទៅកាន់អឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ