កប៉ាល់​​ដឹកទំនិញដំបូងគេ​បាន​ចូលចតនៅកំពង់ផែ ​របស់​អ៊ុយក្រែននៅលើសមុទ្រខ្មៅ

(VOVWORLD) - នៅថ្ងៃទី ៧ ខែសីហា ក្រសួងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនបានបញ្ជាក់ថា កប៉ាល់ដឹកទំនិញបរទេសដំបូងគេបានចូលចតនៅកំពង់ផែ Chornomorsk របស់ប្រទេសនេះក្នុងសមុទ្រខ្មៅ បន្ទាប់ពីរងការអាក់ខានអស់រយៈពេលជាង៥ខែដោយសារតែផលប៉ះពាល់នៃជម្លោះនៅក្នុងប្រទេសនេះ។
កប៉ាល់​​ដឹកទំនិញដំបូងគេ​បាន​ចូលចតនៅកំពង់ផែ ​របស់​អ៊ុយក្រែននៅលើសមុទ្រខ្មៅ - ảnh 1កប៉ាល់ដឹកទំនិញពាណិជ្ជកម្មដំបូងពីអ៊ីស្តង់ប៊ុលទៅអ៊ុយក្រែន ក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ។ (រូបថត៖ Reuters)

នាថ្ងៃដដែល មន្ត្រីអ៊ុយក្រែន និងទួរគីក៏បានបញ្ជាក់ផងដែរថា កប៉ាល់ចំនួន ៤ គ្រឿងដឹកស្បៀងអាហារពីអ៊ុយក្រែន បានចាកចេញពីកំពង់ផែរបស់ខ្លួននៅក្នុងសមុទ្រខ្មៅ ដោយស្របតាមកិច្ចព្រមព្រៀងដែលសម្រេចបានរវាងភាគីពាក់ព័ន្ធ ដើម្បីតភ្ជាប់ប្រតិបត្តិការនៅក្នុងកំពង់ផែសមុទ្រឡើងវិញ។ ទីភ្នាក់ងារគ្រប់គ្រង់កំពង់ផែសមុទ្ររបស់អ៊ុយក្រែនបានឲ្យដឹងថា នាវាទាំងបួនគ្រឿងនោះបានដឹកជញ្ជូនគ្រាប់ពោតចំនួនជិត ១៧០.០០០តោន និងស្បៀងអាហារផ្សេងៗទៀត។

កាលពីខែមុន ក្រោមការសម្របសម្រួលរបស់អង្គការសហប្រជាជាតិ និងប្រទេសតួកគី ភាគីជម្លោះបានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីតភ្ជាប់ប្រតិបត្តិការនៅកំពង់ផែរបស់អ៊ុយក្រែនក្នុងសមុទ្រខ្មៅឡើងវិញ នៅពេលដែលអង្គការសហប្រជាជាតិមានការព្រួយបារម្ភថា គ្រោះទុរភិក្សនឹងកើតមានឡើងក្នុងតំបន់ជាច្រើននៅលើពិភពលោក ដោយសារតែសកម្មភាពនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនរងការអាក់ខាន ដែលបណ្តាលឱ្យមានកង្វះខាតការផ្គត់ផ្គង់ និងតម្លៃកើនឡើងខ្ពស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ