កំពង់ផែ Sai Gon ទទួលនាវាដឹកទំនិញដើមដំបូងក្នុងឆ្នាំ២០១៨
(VOVWORLD) -នាថ្ងៃទី១មករា នៅកំពង់ផែរ Tan Thuan ទីក្រុងហូជីមិញ ជើងទំនិញដំបូង សម្រាប់ឆ្នាំ២០១៨បានចូលចតប្រកបដោយសុវត្ថិភាព។
លោក Mai Van Cự នា យកកំពង់ផែរ Tan Thuan ក្រុមហ៊ុនភាគហ៊ុនកំពង់ផែរ Sai Gon បានឲ្យដឹងថា ក្នុងឆ្នាំ២០១៧ កំពង់ផែរ Tan Thuan ទទួលបានទិន្នផលចំនួន៦លានតោន ហួស ផែនការដែលបានដាក់ចេញ គឺ៥,៤លានតោន ដែលចំណូលសរុបទទួលបាន៣៩០ ពាន់លានដុង ក្នុងនោះ ចំណេញគឺ១៤០ពាន់លានដុង៖
“យើងខ្ញុំទាំងអស់គឺសប្បាយរីករាយក្រៃលេង។ ព្រោះថា ទើបដើមឆ្នាំប៉ុន្តែ យើងខ្ញុំគឺទទួលបានជើងនាវាដឹកទំនិញដោយទិន្នផលខ្ពស់។ ឆ្នាំ ២០១៨ ភារកិច្ចរបស់យើងខ្ញុំគឺធ្ងន់ធ្ងរជាង ប៉ុន្តែយើងខ្ញុំប្តេជ្ញាធានាចំណូលល្អសម្រាប់ពលករទាំង អស់”៕