កម្ពុជា៖ គណបក្ស CPP បើកការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ

(VOVWORLD) -សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជាបានចាត់ទុកថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ CPP មានយុទ្ធសាស្ត្រដឹកនាំដ៏ត្រឹមត្រូវ នាំប្រទេសកម្ពុជាអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយថែមទាំងទទួលបានសមិទ្ធិផល គួរជាទីមោទនភាព។
កម្ពុជា៖ គណបក្ស CPP បើកការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ - ảnh 1 សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា

នាព្រឹកថ្ងៃទី ១៧ ខែឧសភា នៅរាជធានីភ្នំពេញ គណបក្សប្រជាជនកម្ពុជា (CPP) បានបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ។ អញ្ជើញថ្លែងនៅទីនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជាបានចាត់ទុកថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ CPP មានយុទ្ធសាស្ត្រដឹកនាំដ៏ត្រឹមត្រូវ នាំប្រទេសកម្ពុជាអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយថែមទាំងទទួលបានសមិទ្ធិផល គួរជាទីមោទនភាព។ ជាមួយនឹងយុទ្ធសាស្ត្រចតុកោណ និងការដឹកនាំរបស់ប្រធាន គណបក្ស CPP សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុនសែននោះ CPP បានរៀបចំផែនការនាំក្រុមប្រឹក្សមូលដ្ឋានគ្រប់ជាន់ថ្នាក់រួមវិភាគទានថែមទៀត ទៅក្នុងការអភិវឌ្ឍរបស់ខេត្ត ក្រុងនិមួយៗ និងប្រទេសទាំងមូលនាពេលខាងមុខ។

តាមគម្រោង គណបក្ស CPP នឹងបើកការឃោសនាបោះឆ្នោតក្នុងរយៈពេល៨ ថ្ងៃ ចាប់ពីថ្ងៃទី ១៧ ខែឧសភា នៅគ្រប់ខេត្ត ក្នុងនៃប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ