កម្ពុជា និងចិនធ្វើសមយុទ្ធរួម “នាគមាស” ជាលើកទីពីរ

(VOVWORLD) -កាធ្វើសមយុទ្ធនេះ គឺស្ថិតក្នុងពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៦០ ទិវាបង្កើតទំនាក់ទំនងការទូតកម្ពុជា  -  ចិន (១៩៥៨ -២០១៨) ដោយមានគោលបំណងផ្លាស់ប្តូរបទពិសោធលើការប្រឆាំងអំពើភេរវកម្ម និងសកម្មភាពមនុស្សធម៌រវាងកងទ័ពនៃប្រទេសទាំងពីរ។
កម្ពុជា និងចិនធ្វើសមយុទ្ធរួម “នាគមាស” ជាលើកទីពីរ - ảnh 1កម្ពុជា និងចិនធ្វើសមយុទ្ធរួម “នាគមាស” ជាលើកទីពីរ 

នាថ្ងៃទី ១៧ មិនា កងយោធពលខេមរភូមិន្ទ (RCAF) និងកងទ័ពរំដោះប្រជាជនចិន (PLA) បានប្រារព្ធជាផ្លូវការសមយទ្ធរួមជាលើកទី ២ ដោយមានឈ្មោះថា៖ "នាគមាស" (Golden Dragon 2018)។

កាធ្វើសមយុទ្ធនេះ គឺស្ថិតក្នុងពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៦០ ទិវាបង្កើតទំនាក់ទំនងការទូតកម្ពុជា  -  ចិន (១៩៥៨ -២០១៨) ដោយមានគោលបំណងផ្លាស់ប្តូរបទពិសោធលើការប្រឆាំងអំពើភេរវកម្ម និងសកម្មភាពមនុស្សធម៌រវាងកងទ័ពនៃប្រទេសទាំងពីរ។

សមយុទ្ធលើកនេះបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ៣១ មិនា ដោយមានការចូលរួមរបស់ទាហានកម្ពុជាចំនួន ២៨០ នាក់ និងទាហានចិនចំនួន ១៩០ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ