កម្ពុជា និងឥណ្ឌារកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1
(VOVWORLD) - ស្ថានភាពសុខភាពរបស់អ្នកជំងឺទាំងពីរនាក់បច្ចុប្បន្នមានស្ថិរភាពជាមួយនឹងរោគសញ្ញារលាកផ្លូវដង្ហើមស្រាល ហើយមិនតម្រូវឱ្យសម្រាកនៅមន្ទីរពេទ្យឡើយ។
រូបថត៖ ក្រសួងសុខាភិបាលកម្ពុជា |
នាថ្ងៃទី ២៨ ខែធ្នូ ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានដោយអំពាវនាវក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ បន្ទាប់ពីប្រទេសនេះបានរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 ក្នុងសហគមន៍។ យោងតាមលទ្ធផលធ្វើតេស្តរបស់មន្ទីរពេទ្យប៉ាស្ទ័រកម្ពុជា នាថ្ងៃទី ២៨ ខែធ្នូ បានឲ្យដឹងថា អ្នកជំងឺចំនួន ៤ នាក់បានឆ្លង វីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1។ បច្ចុប្បន្ន អ្នកជំងឺទាំង៤នាក់ត្រូវបានព្យាបាលនៅផ្ទះរៀងៗខ្លួន។
នាថ្ងៃដដែល ក្រសួងសុខាភិបាលអេហ្ស៊ីបបានប្រកាសជាផ្លូវការអំពីការរកឃើញករណីឆ្លង វីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 ចំនួន ២ នាក់។ ស្ថានភាពសុខភាពរបស់អ្នកជំងឺទាំងពីរនាក់បច្ចុប្បន្នមានស្ថិរភាពជាមួយនឹងរោគសញ្ញារលាកផ្លូវដង្ហើមស្រាល ហើយមិនតម្រូវឱ្យសម្រាកនៅមន្ទីរពេទ្យឡើយ។ ក្នុងសារផ្ញើទៅកាន់ប្រជាជន ស្ថាប័នសុខាភិបាលអេហ្ស៊ីបបានឲ្យដឹងថា កំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពជំងឺរាតត្បាតក្នុងប្រទេស និងបានផ្តល់អនុសាសន៍ឱ្យប្រជាជនចាត់
វិធានការដ៏មានប្រសិទ្ធភាពមួយចំនួនដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងការឆ្លងជំងឺរលាកផ្លូវដង្ហើម។
JN.1 គឺជា វីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 យោងតាមការចាត់ថ្នាក់របស់អង្គការសុខភាពពិភពលោក (WHO) Omicron JN.1 គឺជាប្រភេទវីរុសកូវីដ-១៩ បំប្លែងថ្មីបំផុត ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ផងដែរ៕