កម្ពុជា បិទខ្ទប់រាជធានីភ្នំពេញ
(VOVWORLD) - នាថ្ងៃទី ១៤ ខែមេសា កម្ពុជាបានសម្រេចចិត្ត បិទខ្ទប់រាជធានីភ្នំពេញជាលើកដំបូង ចាប់តាំងពីពេលដែលជំងឺកូវីដ ១៩ បានផ្ទុះឡើងកាលពីចុងឆ្នាំ ២០២០។
កម្ពុជា បិទខ្ទប់រាជធានីភ្នំពេញ |
ជាក់ស្ដែង រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចស្ដីពីការ បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ខែមេសា។ សេចក្តីសម្រេចបន្ទាន់នេះបានលើកច្បាស់ថា រាល់សកម្មភាពធ្វើដំណើរមិនចាំចាច់នឹងត្រូវបានដាក់កំហិត។ នាថ្ងៃដដែល ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា ប្រទេសនេះបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន១៧៨ នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ដោយឡែកនៅរាជធានីភ្នំពេញមានករណីឆ្លងជំងឺចំនួន ១៤៩ នាក់។ នាបច្ចុប្បន្ននេះ កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៤៨០០ នាក់ ក្នុងនោះមានករណីស្លាប់ចំនួន៣៥ នាក់ផងដែរ៕