កម្ពុជា - វៀតណាមរក្សាការដោះដូរពាណិជ្ជកម្មព្រំដែនប្រកបដោយស្ថិរភាព
(VOVWORLD) - នាបច្ចុប្បន្ន សកម្មភាពដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកព្រំដែនច្រកជ្រៃធំ - Khanh Binh បានប្រព្រឹត្តិទៅយ៉ាងប្រក្រតី ដោយមានរថយន្តដឹកទំនិញចេញចូលប្រមាណ ៤០ គ្រឿងក្នុងមួយថ្ងៃ។
កម្ពុជា - វៀតណាមរក្សាការដោះដូរពាណិជ្ជកម្មព្រំដែនប្រកបដោយស្ថិរភាព (រូបថត៖ TTXVN) |
សកម្មភាពដោះដូរ ពាណិជ្ជកម្មព្រំដែនកម្ពុជា - វៀតណាមនៅ តែត្រូវបានរក្សាដដែល បើទោះ បីជាការឆ្លងកាត់ព្រំដែន របស់ពលរដ្ឋ និងភ្ញៀវទេសចរត្រូវបានផ្អាក ជាបណ្ដោះអាសន្ន សំដៅទប់ទល់ នឹងជំងឺឆ្លងជំងឺ COVID-19 ក៏ដោយ។ អនុប្រធានក្រុមជំនាញ នៃសាខា គយច្រកព្រំដែន Khanh Binh នៃផ្នែកគយខេត្ត An Giang លោក Truong Cong Nhan បានឲ្យដឹងថា៖ នាបច្ចុប្បន្ន សកម្មភាពដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកព្រំដែនច្រកជ្រៃធំ - Khanh Binh បានប្រព្រឹត្តិទៅយ៉ាងប្រក្រតី ដោយមាន រថយន្តដឹកទំនិញចេញចូលប្រមាណ ៤០ គ្រឿងក្នុងមួយថ្ងៃ ពោលគឺស្មើនឹងបរិមាណរថយន្តដឹកទំនិញ មុនពេលមានបទបញ្ញត្តិផ្អាកជាបណ្ដោះអាសន្នការចេញចូលឆ្លងដែនកាលពីថ្ងៃតី ១៨ ខេមិនា ឆ្នាំ ២០២០។ វិធានការ ចត្តាឡីស័ក្តសុខាភិបាលប្រយុទ្ធប្រឆាំងនឹង ជំងឺ COVID-19 ត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង៕