កម្ពុជា ឡាវនិងវៀតណាមអនុម័តលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍រួម

(VOVWORLD) - នាថ្ងៃទី ៩ ខែធ្នូ ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា ឡាវ និងវៀតណាមបានអនុម័តលើផែនការអភិវឌ្ឍវិស័យទេសចរណ៍នៃតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) សម្រាប់ដំណាក់កាលឆ្នាំ ២០២០-២០២៥ និងចក្ខុវិស័យដល់ឆ្នាំ ២០៣០ នៅឯកិច្ចប្រជុំកំពូល CLV លើកទី ១១ ដែលបានប្ររព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ។
កម្ពុជា ឡាវនិងវៀតណាមអនុម័តលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍រួម - ảnh 1 អង្គប្រជុំដែលចូលរួមកិច្ចប្រជុំកំពូលតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាមលើកទី ១១ (CLV) (រូបថត៖ VNA)

ផែនការនេះគឺជាឯកសារយុទ្ធសាស្រ្តក្នុងតំបន់ទាក់ទងនឹងការអភិវឌ្ឍន៍ទេសចរ ណ៍ខេត្តចំនួន ១៣ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV រួមមានខេត្តចំនួន ៤ របស់ប្រទេសឡាវ កម្ពុជាមានខេត្តចំនួន ៤ និង ខេត្តចំនួន ៥ របស់ប្រទេស   វៀតណាម។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានវិនិយោគជាង ៣ លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍខេត្តចំនួន ៤ នៃប្រទេសនេះស្ថិតនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (DTA)។ ការវិនិយោគរបស់រាជរដ្ឋាភិបាលបានជួយបង្កើនផលិតផលក្នុងស្រុកសរុបរបស់ខេត្តទាំង ៤ នេះក្នុងឆ្នាំ ២០២០ បានកើនដល់ ១២% បើប្រៀបធៀបនឹងឆ្នាំ ២០១៨ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ