កម្ពុជា៖គណៈបក្សសង្គ្រោះជាតិនឹងរៀបចំសមាជវិសាមញ្ញ

កម្ពុជា៖គណៈបក្សសង្គ្រោះជាតិនឹងរៀបចំសមាជវិសាមញ្ញ - ảnh 1
ប្រធាន CNRP លោក កឹម សុខា (រូបថត៖AFP/TTXVN)

(VOVworld) - គណៈបក្សសង្គ្រោះជាតិ (CNRP) នៅកម្ពុជានឹងរៀបចំសមាជ
វិសាមញ្ញជាថ្មីម្ដងទៀតនាថ្ងៃទី២៥ មេសា ខាងមុខ។នេះជាសេចក្ដីជូនដំណឹងរបស់
ថ្នាក់ដឹកនាំ CNRP ក្រោយពីកិច្ចប្រជុំគណៈកម្មាធិការនាយកនិងគណៈកម្មាធិការ
អចិន្ត្រៃរបស់គណៈបក្សនេះកាលពីថ្ងៃទី១៧ មេសា។សមាជវិសាមញ្ញលើកនេះ
គ្រោងនឹងពិនិត្យលើការធ្វើវិសោធនកម្មលក្ខនិ្តកៈនិងរៀបចំតំណែងអនុប្រធានឲ្យ
សមស្របតាមលក្ខនិ្តកៈដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ។នេះត្រូវបានចាត់ទុកថា
ជាបម្រែបម្រួលថ្មីបំផុតរបស់ CNRP សំដៅបន្តឆ្លើយតបនឹង សំណូមពររបស់ក្រសួង
មហាផ្ទៃកម្ពុជា ក្រោយពីស្ថាប័ននេះចេញសេចក្ដីជូន ដំណឹងចំនួន២លើកដោយមិន
ទទួលស្គាល់ថ្នាក់ដឹកនាំថ្មីរបស់ CNRP និងអនុ ប្រធានថ្មីចំនួន៣រូបនៃគណៈបក្ស
នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ