កម្ពុជាគ្រោងខ្ចីប្រាក់ប្រមាណ ២,២៦ពាន់លានដុល្លារនៅឆ្នាំ២០២២
(VOVWORLD) - យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ខុទ្ទកាល័យរដ្ឋាភិបាលកម្ពុជា កម្ពុជាគ្រោងនឹងខ្ចីប្រាក់ចំនួន ២,២៦ ពាន់លានដុល្លារ ដើម្បីគ្របដណ្តប់ឱនភាពថវិកាឆ្នាំ ២០២២ គឺចំនួន ៨,៥ ពាន់លានដុល្លារ។
កម្ពុជានឹងខ្ចីប្រាក់ពីប្រទេសមួយចំនួនដូចជា ចិន ថៃ ជប៉ុន កូរ៉េខាងត្បូង បារាំង អាល្លឺម៉ង់ និងដៃគូអភិវឌ្ឍន៍មួយចំនួន។ ដើមទុននេះនឹងត្រូវបានវិនិយោគនៅក្នុងគម្រោងវិនិយោគសាធារណៈចំនួន ៣៥ ក្នុងឆ្នាំ ២០២២ ដើម្បីអភិវឌ្ឍន៍វិស័យថាមពល ប្រព័ន្ធធារាសាស្រ្ត សុខាភិបាល អប់រំ កសិកម្ម និងវិស័យអាទិភាពផ្សេងទៀត៕