កម្ពុជាចង់បើកច្រកព្រំដែនបន្ថែមទៀតសម្រាប់ការដឹកជញ្ជូនទំនិញជាមួយវៀតណាម

(VOVWORLD) - ទីតាំងសម្រាប់អនុវត្តន៍ការស្ទង់មតិគឺ ច្រកព្រំដែន ព្រៃវល្លិ៍ ខេត្តស្វាយរៀងនៃកម្ពុជា ដែលមានព្រំប្រទល់ជាប់នឹងព្រំដែន Binh Hiep ខេត្ត Long An នៃប្រទេសវៀតណាម។ 
កម្ពុជាចង់បើកច្រកព្រំដែនបន្ថែមទៀតសម្រាប់ការដឹកជញ្ជូនទំនិញជាមួយវៀតណាម - ảnh 1 ច្រកទ្វារព្រំដែនបាវិតនៃប្រទេសកម្ពុជា (រូបថត៖ VOV)

រដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជា លោក នូ សុវាត្តិ បានឲ្យដឹងថា ក្នុងរយៈពេលខាងមុខនេះ លោករដ្ឋមន្រ្តីក្រសួងសាធារណ ការនិងដឹកជញ្ជូនកម្ពុជា គ្រោងនឹងដឹកនាំក្រុមបេសកកម្មអន្តរក្រសួង ដើម្បីស្វែងរកការបើកច្រកព្រំដែនអន្តរជាតិបន្ថែមទៀត ជាមួយវៀត ណាម ដោយអនុញ្ញាតឱ្យរថយន្តកុង តឺន័រដឹកទំនិញឆ្លងកាត់ ពីព្រោះ ចរាចរណ៍រថយន្តមានទំហំធំណាស់ ហើយច្រកទ្វារអន្តរជាតិបាវិត តែងតែស្ថិតក្នុងស្ថានភាពកកស្ទះ។ ទីតាំងសម្រាប់អនុវត្តន៍ការស្ទង់មតិគឺ ច្រកព្រំដែន ព្រៃវល្លិ៍ ខេត្តស្វាយរៀងនៃកម្ពុជា ដែលមានព្រំប្រទល់ជាប់នឹងព្រំដែន Binh Hiep ខេត្ត Long An នៃប្រទេសវៀតណាម។ ជាមួយនឹងការបើកច្រកព្រំដែនបន្ថែមទៀតសម្រាប់រថយន្តដឹកទំនិញឆ្លងកាត់មក ក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជាក៏នឹងសាងសង់បន្ថែម ចំណតរថយន្ត សម្រាប់រថយន្តដឹកជញ្ជូនទំនិញ ហើយតម្រូវឱ្យមន្ត្រីគយត្រូវបែងចែកវែនធ្វើការដោយគ្មានពេលសម្រាកថ្ងៃត្រង់ ដើម្បីអាចដំណើរការបែបបទយ៉ាងឆាប់រហ័សនិងបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរទំនិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ