កម្ពុជាចេញផ្សាយក្រមប្រតិបត្តិដើម្បីលើកកំពស់សុវត្ថិភាពទេសចរក្នុងប្រទេស

(VOVWORLD) - រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជាលោក ថោង ខុន បានអះអាងថា ការ អនុវត្តវិធានការសុវត្ថិភាពពោលខាងលើជាកាតព្វកិច្ចនិងជាលក្ខខណ្ឌបន្ថែមក្នុងការស្នើសុំអាជ្ញាប័ណ្ណទេសចរថ្មីឬបន្ត។
កម្ពុជាចេញផ្សាយក្រមប្រតិបត្តិដើម្បីលើកកំពស់សុវត្ថិភាពទេសចរក្នុងប្រទេស - ảnh 1ទិដ្ឋភាពនៃប្រាសាទអង្គរវត្តនៅកម្ពុជា (រូបថត៖ AFP/TTXVN) 

កាសែត Khmer Times កាលពីថ្ងៃទី៨ មិថុនា បានចុះផ្សាយថា ក្រសួង ទេសចរណ៍កម្ពុជាគ្រោងនឹងចេញផ្សាយនូវក្រមប្រតិបត្តិឲ្យអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍ដល់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោកនិង ផ្លូវទឹក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 និងលើកកំពស់ សុវត្ថិភាពទេសចរក្នុងប្រទេសកម្ពុជា។ រាល់វិធានការទាំងនេះនឹងត្រូវបានអនុវត្ត ភ្លាមៗបន្ទាប់ពីមានការបញ្ជាដឹកនាំ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជាលោក ថោង ខុន បានអះអាងថា ការ អនុវត្តវិធានការសុវត្ថិភាពពោលខាងលើជាកាតព្វកិច្ចនិងជាលក្ខខណ្ឌបន្ថែមក្នុងការស្នើសុំអាជ្ញាប័ណ្ណទេសចរថ្មីឬបន្ត។ គ្រប់អាជីវកម្មទាំងអស់ដែលមិន បានអនុវត្តឬអនុវត្តមិនបានត្រឹមត្រូវតាមវិធានការសុវត្ថិភាពទេសចរណ៍នេះ នឹងរងការព្យួរអាជ្ញាប័ណ្ឌទេសចរណ៍ជាបន្ទាន់ ស្របតាមមាត្រា៤៤នៃច្បាប់ ទេសចរណ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ