កម្ពុជាចាប់ខ្លួនសមាជិកព្រឹទ្ធសភាដែលក្លែងក្លាយឯកសារព្រំដែនជាមួយវៀតណាម

កម្ពុជាចាប់ខ្លួនសមាជិកព្រឹទ្ធសភាដែលក្លែងក្លាយឯកសារព្រំដែនជាមួយវៀតណាម - ảnh 1
កម្ពុជាថចាប់ខ្លួនសមាជិកព្រឹទ្ធសភាដែលក្លែងក្លាយឯកសារព្រំដែនជាមួយវៀតណាម (Image: VNA)


(VOVworld) – នាព្រឹកថ្ងៃទី ១៥ សីហា ប៉ូលីសកម្ពុជាបានចាប់ខ្លួនសមាជិក
​ព្រឹទ្ធសភាគណៈប្សប្រឆាំង លោក ហុង សុខហួរ នៅរាជធានី ភ្នំពេញ។ ការ
ចាប់ខ្លួនត្រូវបានអនុត្តបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន
 សែន បានចេញបទចាប់ ខ្លួនចំពោះ​ លោក ហុង សុខហួរ នាថ្ងៃទី ១៣ សីហា
ដោយសារលោកបានបំប្លែងសន្ធិសញ្ញារវាងកម្ពុជានិងវៀតណាមស្តីពីបញ្ហា
ព្រំដែន។ សម្តេច តេជោ ហ៊ុន សែន ក៏បានចោទប្រកាន់លោក ហុង សុខហួរ
 ដោយបទល្មើស “ក្បត់ជាតិ” ក្នុងពេលក្លែងក្លាយឯកសារលើគេហទំព័រ
Facebook របស់ខ្លួនថា៖ “មាត្រាទី ៤ នៃសន្ធិសញ្ញាគឺភាគីទាំងពីរចុះហត្ថលេខា
ដើម្បីលុបចោលខ្សែព្រំដែនរវាងប្រទេសទាំងពីរ។” ជាពិតប្រាកដ តាមសេចក្តី
ប្រកាសសារព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជាដែលត្រូវបាននាំចេញបន្ទាប់
ពីសេចក្តីប្រសាសរបស់សម្តេច តេជោ ហ៊ុន សែន ថា៖ មាត្រាទី ៤ នៃសន្ធិ
សញ្ញាសន្តិភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងវៀតណាមឆ្នាំ
១៩៧៩ បានលើកច្បាស់ថា៖ ភាគីទាំងពីរ នឹងពិភាគ្សាដើម្បីចុះហត្ថលេខាលើ
សន្ធិសញ្ញាដោយឈរលើមូលដ្ឋានខ្សែព្រំដែននាបច្ចុប្បន្នជាមួយការប្តេជ្ញាចិត្ត
កសាងខ្សែព្រំដែននេះក្លាយទៅជាខ្សែព្រំដែនសន្តិភាពមិត្តភាពយូរអង្វែងរបស់
ប្រទេសទាំងពីរ។ សេចក្តីប្រកាសសារព័ត៌មាន បានបដិសេធទាំងស្រុងការ
ក្លែងក្លាយឯកសាររបស់លោក ហុង សុខហួរ ហើយឲ្យដឹងថែមទៀតថា៖
រាជរដ្ឋាភិបាលកម្ពុជានឹងប្រើប្រាស់ច្បាប់ដាច់ខាតបំផុតចំពោះលោក ហុង
សុខហួរ សំដៅរក្សារសណ្តាប់ធ្នាប់សាធារណៈនិងច្បាប់នៅកម្ពុជាដ៏រឹងមាំ។
ឆ្លើយសំណួររបស់មជ្ឈដ្ឋានសារព័ត៌មាន លោក គឹម សន្តិភាពអនុរដ្ឋលេខាធិ
ការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជាបានឲ្យដឹងថា៖ ការចាប់ខ្លួនលោក
ហុង សុខហួរ ដោយឈរលើច្បាប់កំណត់សកម្មភាពអំពីការរំលោភលើច្បាប់
ជាក់ស្តែងដោយហេតុនេះសេច្ចក្តីសម្រេចនេះមិនចាំបាច់រង់ចាំការអនុម័ត
លុបចោលអភ័យឯកសិទ្ធិរបស់សមាជិកព្រឹទ្ធិសភានោះទេ។

        សាធារណៈមតិនៅភ្នំពេញបានចាត់ទុកថា៖ ការចាប់ខ្លួនសមាជិកព្រឹទ្ធសភា
 ហុង សុខហួរដែលជាអ្នកមានសញ្ញជាតិកម្ពុជាផងនិងសញ្ញជាតិបារាំងផង
និងជា សហសេវីករបស់ប្រធានគណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP) លោក
សម រង្ស៊ី  បានសឲ្យឃើញថា៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងប្តេជ្ញាមិនអនុញ្ញត្តឲ្យ
គណៈបក្ស ប្រឆាំងចូលរួមការដោះស្រាយជំលោះខ្សែព្រំដែនជាមួយវៀតណាម
នៅឡើយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ