កម្ពុជាចាប់ខ្លួនសមាជិកសភាដែលជាប់ចោទប្រកាន់ពីបទប្រើប្រាស់ផែនទីព្រំដែនក្លែងក្លាយ

កម្ពុជាចាប់ខ្លួនសមាជិកសភាដែលជាប់ចោទប្រកាន់ពីបទប្រើប្រាស់ផែនទីព្រំដែនក្លែងក្លាយ - ảnh 1
សមាជិកសភាលោក អុំ សំអានត្រូវចាប់ខ្លួន (រូបថត៖Fresh News)

(VOVworld) - ប៉ូលីសកម្ពុជាបានចាប់ខ្លួនសមាជិកសភាលោក អុំ សំអាន នៃគណៈ
បក្សសង្គ្រោះជាតិ (CNRP) ដែលជាប់ចោទប្រកាន់ពីបទប្រើប្រាស់ ផែនទីក្លែងក្លាយ
អំពីព្រំដែនជាមួយវៀតណាម។តាមសារព័ត៌មានកម្ពុជាថា លោក អុំ សំអានត្រូវចាប់
ខ្លួននៅខេត្ត សៀមរាប​ នាព្រឹកថ្ងៃទី១១ មេសា។សមាជិកសភា រូបនេះទើបត្រឡប់
មកកម្ពុជាវិញកាលពីព្រឹកថ្ងៃទី១០ មេសា ក្រោយពីរយៈពេល ស្នាក់នៅឯបរទេស
សំដៅជៀសវាងបទចាប់ខ្លួនរបស់ប៉ូលីស។នាខែសីហាឆ្នាំ២០ ១៥ សមាជិកសភា
លោក ហុង សុខហួនៃគណៈបក្ស CNRP ក៏ត្រូវប៉ូលីសចាប់ ខ្លួនដោយក្លែងបន្លំឯក
សាររវាងកម្ពុជានិងវៀតណាមស្ដីអំពីបញ្ហាព្រំដែនដែរ។នា ខែកញ្ញាឆ្នាំ២០១៥
នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុន សែនបានព្រមានថា នឹងអនុវត្តន៍វិធាន
ការដ៏រឹងមាំចំពោះបុគ្គលនិងអង្គការដែលបង្កភាពញុះញង់ បំបែកបំបាក់ និងបង្ក
ឲ្យអស្ថិរភាពសន្តិសុខនយោបាយហើយធ្វើឲ្យប្រជាពលរដ្ឋយល់ ប្រឡំអំពីអធិប
តេយ្យភាពព្រំដែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ