កម្ពុជាចំពោះមុខការបោះឆ្នោតសភាអាណត្តិទី៦ឆ្នាំ២០១៨

(VOVWORLD) - នាថ្ងៃទី២៩ខែកក្កដា ប្រទេសកម្ពុជានឹងឈានចូលការបោះឆ្នោតដ៏សំខាន់។ នេះជាការបោះ ឆ្នោតទី៦នៅកម្ពុជា។ ដោយមានការចូលរួមបោះឆ្នោតរបស់គណបក្សនយោបាយចំនួន២០ ការបោះឆ្នោតលើកនេះ ត្រូវបានចាត់ទុកជាការបោះឆ្នោតដែលមានគណបក្សនយោបាយចូលរួមច្រើនបំផុតតាំងពីមុនមក។ 
កម្ពុជាចំពោះមុខការបោះឆ្នោតសភាអាណត្តិទី៦ឆ្នាំ២០១៨ - ảnh 1

លោកឈឹម ផលវរុណ ទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោហ៊ុន

អញ្ជើញផ្តល់សំភាសន៍ជាមួយអ្នកយកព័ត៌មាន នៃវិទ្យុសម្លេងវៀតណាមប្រចាំនៅកម្ពុជា លោកឈឹម ផលវរុណ ទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោហ៊ុនបានវាយតម្លៃថា ការបោះឆ្នោតបានប្រព្រឹត្តទៅក្នុងបរិបទដែលជីវភាពរស់នៅ សេដ្ឋ កិច្ច សង្គម សុវត្ថភាពសន្តិសុខរបស់ប្រជាជនត្រូវបានធានា។ វិនិយោគិនទាំងក្នុងនិងក្រៅប្រទេស សុទ្ធតែជឿជាក់ទៅលើស្ថិរភាពនិងការអភិវឌ្ឍរបស់កម្ពុជាស្តីពីកម្ម វិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការឃោសនារកសំឡេងឆ្នោតរដ្ឋ សភាអាណត្តិទី៦នេះ លោក ឈឹម ផលវរុណ បានចាត់ទុកថា ស្មារតីនៃកម្មវិធីនយោបាយនេះ គឺការពារសន្តិភាព ជម្រុញការអភិវឌ្ឍលើគ្រប់វិស័យ។ សម្រាប់ប្រទេសអាស៊ាននានា កម្ពុជានឹងបង្កើតការរួមវិភាគទាននិងរួមចំណែកសកម្មទៅក្នុងការកសាងសន្តិភាពក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ