កម្ពុជាឆ្ពោះទៅរកគោលដៅលុបបំបាត់គ្រាប់បែកមីន
(VOVWORLD) - នាព្រឹកថ្ងៃទី ៣០ ខែតុលា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាបានមានប្រសាសន៍ថា កម្ពុជាកំពុងមានវឌ្ឍនភាពជាច្រើន ឆ្ពោះទៅរកគោលដៅលុបបំបាត់គ្រាប់បែកមីន នៅឆ្នាំ ២០២៥។
កុមារលេងនៅជិតផ្លាកសញ្ញាព្រមានឲ្យប្រយ័ត្នគ្រាប់មីន នៅតំបន់ព្រំដែនកម្ពុជានិងថៃ។ រូបថត៖ AP |
អញ្ជើញថ្លែងនៅខេត្តកំពង់ស្ពឺ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានលើកឡើងថា រហូតមកដល់ពេលនេះ មានខេត្ត/ក្រុងចំនួន ១៣ នៅកម្ពុជាបានប្រកាសគ្មានគ្រាប់បែកមីន ហើយកម្ពុជាកំពុងស្ថិតក្នុងសន្ទុះសម្រេចបានគោលដៅលុបបំបាត់គ្រាប់បែកមីននៅឆ្នាំ ២០២៥។ ខេត្តក្រុងរបស់កម្ពុជាដែលបានសម្រេចគោលដៅនេះ គឺរាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពត ហើយថ្មីៗនេះគឺខេត្តកំពង់ស្ពឺ។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ និងសប្បុរសជន បន្តជួយឧបត្ថម្ភដល់កម្ពុជាឲ្យសម្រេចបានគោលដៅគ្មានគ្រាប់បែកមីន៕