កម្ពុជាជំរុញភាគីនានាដោះស្រាយជំលោះនៅសមុទ្រខាងកើតតាមរយៈការសន្ទនា

កម្ពុជាជំរុញភាគីនានាដោះស្រាយជំលោះនៅសមុទ្រខាងកើតតាមរយៈការសន្ទនា - ảnh 1
នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុន

(VOVworld) - ថ្លែងមតិនៅពិធីសម្ពោធស្ពានមួយនៅខេត្តកណ្ដាលរបស់កម្ពុជា នា
ថ្ងៃទី៣ សីហា នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុន សែនបានជំរុញ ភាគីទាំង
ឡាយដែលទាក់ទិនដល់ជំលោះនៅសមុទ្រខាងកើតបន្តសន្ទនាជាមួយគ្នា។សម្ដេច
តេជោ ហ៊ុន សែនបានអះអាងថា កម្ពុជារក្សាគោលជំហរអព្យាក្រឹត្យ ភាពក្នុងជំ
លោះនៅសមុទ្រខាងកើត ព្រមទាំងថ្លែងថាជំលោះទាំងអស់នោះចាំបាច់ត្រូវដោះ
ស្រាយតាមរយៈការសន្ទនា។សម្ដេចតោជោ ហ៊ុន សែនក៏បានសង្កត់ ធ្ងន់ថា
ប្រទេសទាក់ទិននានាក៏ចាំបាច់ត្រូវអនុវត្តយ៉ាងពេញលេញនូវសេចក្ដីថ្លែងការណ៍
ស្ដីពីការប្រតិបតិ្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) សំដៅឆ្ពោះទៅ
ពិភាគ្សាអំពីការបង្កើតក្រមប្រតិបតិ្តនៅសមុទ្រខាងកើត (COC)។ នាយករដ្ឋមន្ត្រី
កម្ពុជាថ្លែងមតិពោលខាងលើមុនពេលដែលសន្និសីទថ្នាក់រដ្ឋមន្រ្តីការបរទេស
អាស៊ានលើកទី៤៨ (AMM ៤៨) ប្រព្រឹត្តទៅនាថ្ងៃទី៤ សីហានៅ ប្រទេសម៉ាឡេស៊ី
ក៏ដូចជាសន្និសីទទាក់ទិននានា ក្នុងនោះបញ្ហាសមុទ្រខាងកើត គ្រោងនឹងជាខ្លឹម
សារស្នូលក្នុងរបៀបវារៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ