កម្ពុជាដកបទប្បញ្ញត្តិស្ដីពីការបង្ហាញវិញ្ញាបនបត្រចាក់វ៉ាក់សាំងសម្រាប់អ្នកដំណើរចូលមកប្រទេស
(VOVWORLD) - កាលពីថ្ងៃទី៣ ខែតុលា កម្ពុជាបានប្រកាស ដក បទប្បញ្ញត្តិស្ដីពីការប្រកាស សុខភាព និងបង្ហាញវិញ្ញាបនបត្រចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំពោះអ្នកដំណើរ មកពីបរទេសនៅពេលចូលមកក្នុងប្រទេសនេះ។
អ្នកដំណើរធ្វើសេចក្ដីប្រកាសសុខភាពនៅកម្ពុជា។ (រូបថត៖ អ្នកយកព័ត៌មាន VOV ប្រចាំកម្ពុជា) |
គណៈកម្មការអន្តរក្រសួងទទួល បន្ទុកការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ បានឲ្យដឹងថា កម្ពុជានៅតែរក្សាម៉ាស៊ីនវាស់កំដៅ រាងកាយពីចម្ងាយនៅតាមច្រកទ្វារចេញ-ចូលព្រំដែន ក៏ដូចជារក្សាមន្ត្រីមួយចំនួនដែល ទទួលបន្ទុកកិច្ចការធ្វើចត្តាឡីស័កនៅតាមច្រកទ្វារព្រំដែន ដើម្បីធានាការត្រួតពិនិត្យ និងដោះស្រាយនៅពេលរកឃើញករណីឆ្លងជំងឺ។
ទោះជាមានការបន្ធូរបន្ថយវិធានការសុខាភិបាលក៏ដោយ ប៉ុន្តែប្រធានគណៈ កម្មការអន្តរក្រសួងទទួលបន្ទុកការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ រដ្ឋមន្ត្រីក្រសួងសុខា ភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ទាំងអស់ ដែលមិនទាន់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សូមទៅមូលដ្ឋានសុខា ភិបាលនៅជិតបំផុតដើម្បីទទួលការចាក់ថ្នាំដោយឥតគិតថ្លៃ។ លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តន៍វិធានការបង្ការ ជំងឺកូវីដ-១៩ ឲ្យបានម៉ឺងម៉ាត់ផងដែរ៕