កម្ពុជាដាក់ឲ្យដំណើរការសំណងដែលកងទ័ពប្រជាជនវៀតណាមជួយ ឧបត្ថម្ភ
|
កម្ពុជាដាក់ឲ្យដំណើរការសំណងដែលកងទ័ពប្រជាជនវៀតណាមជួយ ឧបត្ថម្ភ (Image: VNA) |
(VOVworld) - នាព្រឹកថ្ងៃទី ៤ ឧសភា នៅខេត្ត កំពង់ស្ពឺ ក្រសួងការពារជាតិកម្ពុជា
បានរៀបចំដ៏មហោឡារឹកពិធីបើកសម្ពោធនិងដាក់ឲ្យដំណើរការសាលប្រជុំសា
លានាយទាហានបណ្តុះបណ្ដាលមន្ត្រីនៃកងយោធពលខេមរភូមិន្ទដែលកងទ័ព
ប្រជាជនវៀតណាមបានជួយឧបត្ថម្ភសាងសង។ នាយឧត្តមសេនីយ៍ ប៉ុល
សារឿនអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានសង្កត់ធ្ងន់ថា៖ ជំនួយ
ឧបត្ថម្ភនេះរបស់កងទ័ពប្រជាជនវៀតណាមបានរួមចំណែកដ៏សែនសំខាន់ក្នុង
ការងារកសាងកងកំលាំងកាន់តែរឹងមាំសម្រេចភារកិច្ចការពារជាតិរបស់កម្ពុជា
ដ៏ល្អប្រសើរ។ សំណងសាងសង់នេះ មានប្រភពទុនសរុបចំនួន ២៤០ ពាន់
ដុល្លាអាមេរិក។ កងទ័ពប្រជាជនវៀតណាម បានផ្តល់ប្រាក់ជំនួយចំនួន ៤
លានដុល្លាអាមេរិកសំរាប់ការសាងសងជាសារវ័ន្ត៕