កម្ពុជាត្រៀមខ្លួនជាស្រេចជំរុញកម្មវិធីសហប្រតិបត្តិការជាមួយទីក្រុងហូជីមិញ

កម្ពុជាត្រៀមខ្លួនជាស្រេចជំរុញកម្មវិធីសហប្រតិបត្តិការជាមួយទីក្រុងហូជីមិញ  - ảnh 1
កម្ពុជាត្រៀមខ្លួនជាស្រេចជំរុញកម្មវិធីសហប្រតិបត្តិការជាមួយទីក្រុងហូជីមិញ (Image: VNA)


(VOVworld) – នាព្រឹកថ្ងៃទី ១០ មេសា នៅវិមានសន្តិភាព រាជធានី ភ្នំ ពេញ
នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច តេជោ ហ៊ុន សែន បានទទួលជួបសន្ទនាជាមួយ
សមាជិក ការិយាល័យនយោបាយនិងជាលេខាគណៈកម្មាធិការបក្សទីក្រុង
ហូជីមិញ (ភាគខាង ត្បូងវៀតណាម) លោក Le Thanh Hai ដែលកំពុងមាន
ដំណើរទស្សនកិច្ចការងារនៅ កម្ពុជា។ ថ្លែងមតិក្នុងពិធីទទួលជួបសន្ទនា
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ​ ហ៊ុន សែន បានសម្តែងក្តីសប្បាយ
រីរាយចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការ សាមគ្គីភាពលើ
គ្រប់វិស័យរវាងទីក្រុងហូជីមិញ (វៀតណាម) ជាមួយរាជធានី ភ្នំ ពេញ
(កម្ពុជា) និយាយដោយឡែក ក៏ដូចជា រវាងប្រជាជននៃប្រទេសទាំង ២
និយាយរួម។ ទន្ទឹមនឹងនោះ សម្តេច តេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖
ភ្នំ ពេញ ត្រៀមខ្លួនជា ស្រេចជំរុញ បណ្ដាកម្មវិធីសហប្រតិបត្តិការជាមួយ
ទីក្រុងហូជីមិញលើវិស័យសេដ្ឋកិច្ច វប្បធម៌សង្គមដើម្បីផលប្រយោជន៍
របស់ប្រជាជននៃប្រទេសទាំង ២ កម្ពុជា-វៀតណាម ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ