កម្ពុជាត្រៀមខ្លួនជាស្រេចបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យដឹកជញ្ជូន

(VOVWORLD) - លោករដ្ឋមន្រ្តី ស៊ុន ចាន់ថល់ បានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេច បង្កភាពងាយស្រួលខាងហេដ្ឋារចនាសម្ព័ន្ធនិងបែបបទ ដើម្បីជំរុញកិច្ចសហ ប្រតិបត្តិការ និងកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរ។
កម្ពុជាត្រៀមខ្លួនជាស្រេចបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យដឹកជញ្ជូន - ảnh 1 លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ។
(រូបថត៖ Fresh News)

នៅក្នុងកិច្ចប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូជាមួយរដ្ឋមន្រ្តីក្រសួងគមនាគមន៍ដឹកជញ្ជូនវៀតណាម លោក Nguyen Van The កាលពីរសៀលថ្ងៃទី២៥ វិច្ឆិកា រដ្ឋ មន្រ្តីសាធារណៈការនិងដឹកជញ្ជូនកម្ពុជា លោក ស៊ុន ចាន់ថុល បានឲ្យដឹង ថា ទោះបីជាមានវិបត្តិ Covid-19 ក៏ដោយ ប៉ុន្តែប្រទេសទាំងពីរនៅតែថែរក្សា យ៉ាងល្អនូវការដឹកជញ្ជូនឆ្លងដែន ជាពិសេសគឺនៅតាមច្រកទ្វារព្រំដែនផ្លូវ គោកនិងផ្លូវទឹក។

លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានជម្រាបជូនពីគម្រោងការណ៍ហេ ដ្ឋារចនាសម្ព័ន្ធចរាចរណ៍ដែលកម្ពុជាកំពុងស្រាវជ្រាវនិងដំណើរការដូចជា៖ ផ្លូវជាតិលេខ១ និងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្នុងគោលដៅជួយ សម្រួលដល់ការដឹកជញ្ជូន ការធ្វើដំណើរទេសចរណ៍និងការពង្រីកកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាមផងដែរ។

លោករដ្ឋមន្រ្តី ស៊ុន ចាន់ថល់ បានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេច បង្កភាពងាយស្រួលខាងហេដ្ឋារចនាសម្ព័ន្ធនិងបែបបទ ដើម្បីជំរុញកិច្ចសហ ប្រតិបត្តិការ និងកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរ។

នៅក្នុងកិច្ចប្រជុំនេះដែរ ភាគីទាំងពីរបានឯកភាពបង្កើតក្រុមការងារ ចម្រុះ សម្រាប់សហការគ្នាប្រតិបត្តិការ ដោះស្រាយបញ្ហានានា ក៏ដូចជា ជំរុញការដឹកជញ្ជូនឆ្លងដែនរវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ