កម្ពុជា៖ថ្នាក់ដឹកនាំគណៈបក្សប្រឆាំងលោក សម រង្សី ប្រឈមមុខនឹងករណី បណ្ដឹងថ្មី

កម្ពុជា៖ថ្នាក់ដឹកនាំគណៈបក្សប្រឆាំងលោក សម រង្សី ប្រឈមមុខនឹងករណី បណ្ដឹងថ្មី - ảnh 1
ប្រធានគណៈបក្សសង្គ្រោះជាតិ (CNRP) ប្រឆាំងលោក សម រង្ស៊ី​ (រូបថត៖Reuters)

(VOVworld) - សារព័ត៌មានតំបន់នាថ្ងៃទី១៨ មករា ផ្សាយថា នាយករដ្ឋមន្រ្តី
កម្ពុជា សម្ដេច តេជោ ហ៊ុន សែន បានប្រគល់សិទ្ធិចំពោះមេធាវីដាក់ពាក្យបណ្ដឹង
ប្រធានគណៈបក្សសង្គ្រោះជាតិ (CNRP) ប្រឆាំងលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍
ជាសាធារណៈ។គេហទំព័រ Fresh News បានដកស្រង់សម្ដីរបស់លោក គី តិច ជា
មេធាវី របស់សម្ដេច ហ៊ុន សែន ដោយឲ្យដឹងថា លោករូបនេះបាន ដាក់ពាក្យបណ្ដឹង
ជូន តុលាការសាលាដំបូងភ្នំពេញនាថ្ងៃទី១៨ មករា ក្នុងនោះចោទប្រកាន់លោក
សម រង្ស៊ី ពីបទទម្លាក់កំហុសលោកនាយករដ្ឋមន្រ្តីបានសូកប៉ាន់កញ្ញា ធី សុវណ្ណថា
 ជាសកម្មជនមួយរូបដែលធ្លាប់គាំទ្រ CNRP ដើម្បីរៀបចំបាតុកម្មប្រឆាំងគណៈបក្ស
នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ