កម្ពុជាទទួលពាក្យចុះឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតសកល

(VOVWORLD) - គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា (NEC) បានឲ្យដឹងថា៖ នាថ្ងៃទី ៣០ មេសា ជាថ្ងៃដំបូងទទួលពាក្យចុះឈ្មោះជាបេក្ខជនក្នុងការបោះ ឆ្នោតសកលរបស់បណ្ដាគណបក្សនយោបាយក្នុងប្រទេសស្ថាប័ននេះទទួលបានពាក្យចុះឈ្មោះរបស់គណបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាចរបស់ នាយរដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុន សែន និងគណបក្សយុវជនកម្ពុជា (CYP)។ 
កម្ពុជាទទួលពាក្យចុះឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតសកល  - ảnh 1 កម្ពុជាទទួលពាក្យចុះឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតសកល 

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា (NEC) បានឲ្យដឹងថា៖ នាថ្ងៃទី ៣០ មេសា ជាថ្ងៃដំបូងទទួលពាក្យចុះឈ្មោះជាបេក្ខជនក្នុងការបោះ ឆ្នោតសកលរបស់បណ្ដាគណបក្សនយោបាយក្នុងប្រទេសស្ថាប័ននេះទទួលបានពាក្យចុះឈ្មោះរបស់គណបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាចរបស់នាយរដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុន សែន និងគណបក្សយុវជនកម្ពុជា (CYP)។ តាមគំរោង ការបោះឆ្នោតសកលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៩ កក្កដា ខាងមុខ។ ពេលវេលាចុះឈ្មោះជាបេក្ខជនសំរាប់បណ្ដាគណបក្សនយោបាយនិងបេក្ខជន អូសបន្លាយដល់ថ្ងៃទី ១៤ ឧសភា។ អ្នកនាំពាក្យ NEC លោក ឌឹម សុវណ្ណារុំ បានឲ្យដឹងថា៖ រហូតមកដល់ពេលនេះ មានគណបក្សចំនួន ១៨ បានមកយក ពាក្យឈរឈ្មោះបោះឆ្នោតនិងចុះបញ្ជីបេក្ខជនហើយ។ ខណៈពេលនោះ អ្នកនាំ ពាក្យក្រសួងមហាផ្ទៃកម្ពុជាបានឲ្យដឹងថា៖ ក្នុងទូទាំងប្រទេសកម្ពុជាមានគណ បក្សនយោបាយចំនួន ៣៨ ដែលក្រសួងនេះទទួលស្គាល់។ នាថ្ងៃទី ៣០ មេសា  ក្រសួងមហាផ្ទៃកម្ពុជាបានទទួលស្គាល់បន្ថែមគណបក្សនយោបាយថ្មីគឺគណបក្ស «ឆន្ទះខ្មែរ» និងគណបក្ស «ខ្មែរត្រិកឈរឡើង»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ