កម្ពុជានិងជប៉ុនរៀបចំពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៦០ ទិវាបង្កើតទំនាក់ទំនងការទូត
(VOVworld) – នាថ្ងៃទី ២១ មករា កម្ពុជានិងជប៉ុនបានរៀបចំពិធីរំលឹកខួបអនុស្សា
រវរីយ៍លើកទី ៦០ ទិវាបង្កើតទំនាក់ទំនងការទូត នៅរាជធានី ភ្នំពេញ កម្ពុជា។ ថ្លែង
មតិក្នុងពិធីនេះ រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិ
កម្ពុជា ឯកឧត្តម ឡុង វិសាលោ បានសម្តែងនូវការពេញចិត្តចំពោះ ទំនាក់ទំនង
សហប្រតិបត្តិការល្អប្រសើ ដែលប្រទែសទាំង ២ ពូនជ្រុំ ក្នុងរយៈពេល ៦០ ឆ្នាំ
កន្លងមក និងអភិឌ្ឍន៍យ៉ាងខ្លាំងក្លា ពីមួយថ្ងៃទៅមួយថ្ងៃ។ ឯកឧត្តម ឡុង វិសាលោ
បានបន្តទៀតថា៖ ក្នុងឱកាសនេះ ប្រទេសទាំង ២ នឹងសកម្មភាពនិងព្រឹត្តិការជា
ច្រើន។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា លោក Masafumi Kuroki
បានឲ្យដឹងថា៖ ក្នុងរយៈពេល ២០ ឆ្នាំកន្លងមក ជប៉ុនបានចូលរូមយ៉ាងសកម្ម
ក្នុងការជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍របស់កម្ពុជា តាមរយៈ កិច្ចសហប្រតិតបត្តិការលើវិស័យសេដ្ឋកិច្ច ការបណ្ដុះបណ្ដាលអភិវឌ្ឍន៍
ប្រភពធនធានមនុស្ស ជាដើម៕