កម្ពុជានិងថៃឯកភាពអំពីការរក្សាសន្តិភាពតាមបណ្តោយតំបន់ព្រំដែន
(VOVworld) – កម្ពុជានិងថៃបានឯកភាពអំពីការរក្សាសន្តិភាពតាមបណ្តោយតំបន់ព្រំដែន
រវាងប្រទេសទាំង ២ ដោយមិនអើពើរដល់រាល់សាលក្រមនៃតុលាការយុត្តិធម៌អន្តរជាតិ
(ICJ) ចំពោះជំលោះបូរណៈភាពដែនដីជំវិញប្រាសាទ ព្រះ វិហារ របស់កម្ពុជា។ នាថ្ងៃទី
១៧ មិថុនា ថ្លែងមតិក្នុងជំនួបជាមួយអគ្គនីយកា អង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌
អ.ស.ប. (UNESCO) លោកស្រី Irina Bokova ដែលកំពុងចូលរួមសម័យប្រជុំនៃគណៈ
កម្មាធិការបេក្តិ៍ភ័ណ្ឌពិភពលោកលើកទី ៣៧ នៅកម្ពុជា ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោក
ហោ ណាំហុង បានឲ្យ ដឹងថា៖ រដ្ឋាភិបាលកម្ពុជានិងថៃនឹងប្រតិបត្តិសាលក្រមរបស់ ICJ ដែលនឹងត្រូវបាន នាំចេញនាចុងឆ្នាំ ២០១៣ នេះ។ ទន្ទឹមនឹងនោះ ភាគីទាំង ២ នឹងរក្សា
ចំណងមិត្តភាព សហប្រតិបត្តិការនិងសន្តិសុខតាមបណ្តោយព្រំដែន៕