|
នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ទទួលនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាកាលពីខែវិច្ចិកាឆ្នាំ២០១៥ (រូបថត៖dailystar.com.lb) |
(VOVworld) - សម័យប្រជុំលើកទី៩រវាងគណៈកម្មាធិការរដ្ឋាភិបាលនៃប្រទេសទាំង
ពីរគឺកម្ពុជានិងរុស្ស៊ីបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី២៩ មិនា នៅរាជធានី
ភ្នំពេញ ក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋម្ត្រីនិងជារដ្ឋមន្រ្តីការបរទេសនិងសហ
ប្រតិបតិ្ត ការអន្តរជាតិកម្ពុជាលោក ហោ ណាំហុង និងរដ្ឋមន្រ្តីការប្រៃសណីយ៍និង
ទូរគមនាគមន៍រុស្ស៊ីលោក Nikolay Nikoforov សំដៅបង្កើនទំនាក់ទំនងសហប្រតិ
បតិ្តការរវាងប្រទេសទាំងពីរនាពេលខាងមុខ។ភាគីទាំងពីរបានពិភាគ្សាលើវិស័យ
ជាច្រើនដូចជា សន្តិសុខ យោធា ពាណិជ្ជកម្មនិងវិនិយោគ ទេសចរណ៍ អប់រំ វប្ប
ធម៌ សុខាភិបាលនិងថាមពល។ភាគីទាំងពីរបានឯកភាពលើការរៀបចំ ពិធីរំលឹក
ខួបអនុស្សាវរីយ៍លើកទី៦០ទិវាបង្កើតទំនាក់ទំនងការទូត ព្រមទាំង ស្វាគមលទ្ធ
ផលនៃកិច្ចប្រជុំរវាងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា-រុស្ស៊ី សំដៅជំរុញ ការវិនិយោគ
ដែលត្រូវបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍រួមស្ដីអំពីគំរោងការ សហប្រតិបតិ្ត
ការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-រុស្ស៊ីដល់ឆ្នាំ២០២០។កម្ពុជាបាន
ស្នើរឲ្យភាគីរុស្ស៊ីបន្តជួយបណ្ដុះបណ្ដាលមគ្គុទេសក៍ទេសចរណ៍ និយាយភាសា
រុស្ស៊ី ហើយបង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្មលើវិស័យកសិកម្មផង ដែរ៕