កម្ពុជានិងវៀតណាមបន្តសហប្រតិបត្តិការនិងគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ

(VOVWORLD) - ក្នុងឱកាសដែលលោក Vuong Dinh Hue សមាជិកការិ យាល័យនយោបាយ ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា វៀតណាម នាថ្ងៃទី២ មេសា ប្រធាន ព្រឹទ្ធសភាស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា លោក ស៊ីម កា បានអញ្ជើញផ្ញើរលិខិត អបអរសាទរ។

កម្ពុជានិងវៀតណាមបន្តសហប្រតិបត្តិការនិងគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue។ (រូបថត៖ TTXVN)

ក្នុងលិខិត ប្រធានព្រឹទ្ធសភាស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា លោក ស៊ីម កា បានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ ប្រធានរដ្ឋ សភាវៀតណាម លោក Vuong Dinh Hue ក៏ដូចជារដ្ឋសភាវៀតណាម ដើម្បីការរីក ចម្រើនប្រកបដោយវិបុលភាពរវាងប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ព្រម ទាំងបន្តពូនជ្រុំឲ្យទំនាក់ទំនងដ៏ល្អប្រសើររវាងស្ថាប័ននីតិបញ្ញត្តិនានារបស់កម្ពុជានិង វៀតណាម ដោយជំរុញកិច្ចសហប្រតិបត្តិការនិងការជួយគាំទ្រគ្នាទៅវិញទៅមកក្នុង តំបន់និងលើឆាកអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ