កម្ពុជានិងឡាវរួមដៃកសាងខ្សែព្រំដែនរួមដោយសន្តិភាព មិត្តភាពនិងកិច្ចសហប្រតិបតិ្តការ
(VOVWORLD) - នាថ្ងៃទី២២កុម្ភៈ នៅខេត្ត ស្ទឹងត្រែង ប្រទេសកម្ពុជា បានប្រព្រឹត្តទៅ កិច្ចប្រជុំអន្តរជាតិលើកទី២រវាងគណៈកម្មាធិការរណសិរ្សកម្ពុជា-ឡាវ។
អញ្ជើញចូលរួមកិច្ចប្រជុំលើកនេះមានវត្តមានលោក ស៊ីម កា អនុប្រធានទី មួយព្រឹទ្ធសភាកម្ពុជា និងលោក Khambay Damlat អនុប្រធានគណៈកម្មា ធិការរណសិរ្សឡាវកសាងប្រទេសជាតិ។ ថ្លែងនៅកិច្ចប្រជុំ លោក ស៊ីម កា អនុប្រធានទីមួយព្រឹទ្ធសភាកម្ពុជា បានអះអាងថា នេះជាឱកាសដើម្បីឲ្យ ភាគីទាំងពីរបូកសរុបការងារដែលបានអនុវត្តនាពេលកន្លងទៅ ហើយ បង្កើតផែនការកសាងខ្សែព្រំដែនរួមដោយសន្តិភាព មិត្តភាព និងកិច្ចសហ ប្រតិបតិ្តការដ៏ល្អប្រសើររវាងប្រទេសទាំងពីរនាពេលខាងមុខផងដែរ។ លោកក៏បានអះអាងដែរថា កិច្ចប្រជុំលើកនេះជាសាក្ខីភាពនៃការរួមដៃគ្នា ពង្រឹងនិងកសាងទំនាក់ទំនងប្រពៃណីមិត្តភាព សាមគ្គីភាពនិងកិច្ចសហ ប្រតិបតិ្តការដ៏ល្អប្រសើររវាងប្រជាជននៃប្រទេសទាំងពីរ កម្ពុជានិង ឡាវផងដែរ៕