កម្ពុជានាំចេញស្រូវជាង ១ លានតោនទៅកាន់ វៀតណាមក្នុងរយៈពេល ១០ ខែកន្លងទៅ
(VOVWORLD) - ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាបាន ឲ្យដឹងថា ក្នុងរយៈពេល ១០ ខែកន្លងទៅនេះ កម្ពុជាបាននាំចេញស្រូវជាង ១ លាន ៤ សែនតោនទៅកាន់វៀតណាម។
កម្ពុជានាំចេញស្រូវជាង ១ លានតោនទៅកាន់ វៀតណាមក្នុងរយៈពេល ១០ ខែកន្លងទៅ |
លោកលន់យ៉េងអគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាបានមានប្រសាសន៍ថា កម្ពុជាមានផ្ទៃដីដាំដុះស្រូវជាង ២,៧ លានហិកតានៅទូទាំងប្រទេស។ ក្នុងរយៈពេលកន្លងទៅ ជំនន់ទឹកភ្លៀងបានប៉ះពាល់ដល់ស្រូវជាង ២១៣ ០០០ ហិកតា ដែលក្នុងនោះមានផ្ទៃដីជាង ៣២ ០០០ ហិកតារងការខូចខាតធ្ងន់ធ្ងរ។ ដូច្នេះអាចកាត់បន្ថយបរិមាណស្រូវដែលបាននាំចេញទៅកាន់វៀតណាម ។ លើសពីនេះទៀត តម្លៃស្រូវក៏នឹងកើនឡើងផងដែរ ព្រោះថា រោងចក្រកែច្នៃស្រូវនឹងមានតម្រូវការទិញស្រូវកាន់តែច្រើន៕