កម្ពុជានៅតែអស្ថិរភាពក្រោយកាបោះឆ្នោត

កម្ពុជានៅតែអស្ថិរភាពក្រោយកាបោះឆ្នោត - ảnh 1
បាតុកម្មសន្តិភាពរបស់គណៈបក្ស CNRP (រូបថតៈ THX/TTXVN)


(VOVworld)- នាព្រឹកថ្ងៃទី១៣កញ្ញា ស្ថាប័នមាន សមត្ថកិច្ចរបស់កម្ពុជាបានរកឃើញ
និងបំផ្ទុះចោល គ្រឿងផ្ទុះដែលគេយកដាក់នៅខាងក្រៅទីស្តីការរបស់រដ្ឋសភានិងទី
កន្លែង១ទៀតជិតឧទ្យានសេរីភាព ជាទីតាំងដែលភាគីប្រឆំាងកំពុងមានផែន
ការធ្វើមហាបាតុកម្មក្នុងរយៈ៣ថ្ងៃនា ចុងសប្តាហ៌នេះ។ កម្លាំងរាវរកបំផ្លាញចោល
គ្រាប់មីនរបស់កងខេមរភូមិន្ទកម្ពុជា បានហ៊ុំព័ទកន្លែងកើតហេតុ និងធ្វើបំផ្ទុះចោល
គ្រឿងផ្ទុះនៅខាងក្រៅទីស្តីការរដ្ឋសភា កម្ពុជា។ រឿងរ៉ាវពោលខាងលើកើតមានឡើង ពេលដែលនៅសល់តែ ១០ថ្ងៃទៀត នឹងប្រារព្វឡើងសម័យប្រជុំបថមរបស់រដ្ឋសភា
កម្ពុជា។ ក្នុងពេល​នោះ គណៈបក្សសង្រ្គោះជាតិកម្ពុជា CNRP នៅតែដំណើរការធ្វើ
ពហិការ​សម័យប្រជុំនេះ និងគំរាមកំហែងនឹងត្រៀមរៀបចំការធ្វើបាតុកម្មទាមទាឲ្យ
បង្កើតគណៈ កម្មាធិការឯករាជ១ត្រួតពិនិត្យលទ្ធផលបោះឆ្នោតឡើងវិញដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ