កម្ពុជាបើកពិធីប្រកាសផ្សព្វផ្សាយអោយប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣

(VOVWORLD) - សម្ដេចតេជោហ៊ុនសែន បានលើកឡើងយ៉ាងច្បាស់ថា ផែនការនេះគឺសំដៅធានាកំណើនសេដ្ឋកិច្ច ដោយចីរភាពក្នុងរង្វង់ ៧ ភាគរយ ក្នុងរយៈពេលវែង និងកាត់បន្ថយអត្រាអ្នកក្រីក្រក្រោមកម្រិត ១០ ភាគរយ។
កម្ពុជាបើកពិធីប្រកាសផ្សព្វផ្សាយអោយប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ - ảnh 1សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

នាព្រឹកថ្ងៃ ៧ ខែវិច្ឆិកា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតី នៅក្នុងពិធីប្រកាសផ្សព្វផ្សាយឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ ដែលមានតម្លៃ ៦០ ពាន់លានដុល្លារអាមេរិក។

អញ្ជើញថ្លែងនៅទីនេះ សម្ដេចតេជោហ៊ុនសែន បានលើកឡើងយ៉ាងច្បាស់ថា ផែនការនេះគឺសំដៅធានាកំណើនសេដ្ឋកិច្ច ដោយចីរភាពក្នុងរង្វង់ ៧ ភាគរយ ក្នុងរយៈពេលវែង និងកាត់បន្ថយអត្រាអ្នកក្រីក្រក្រោមកម្រិត ១០ ភាគរយ។ ផែនការនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តន៍រាល់គោលដៅរបស់កម្ពុជា ដើម្បីក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលលើកម្រិតមធ្យមនាឆ្នាំ ២០៣០ និងមានប្រាក់ចំណូលខ្ពស់នាឆ្នាំ ២០៥០ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ