កម្ពុជាបើកសម្ពោធមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ
|
កម្ពុជាបើកសម្ពោធមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ (VNA) |
(VOVworld) - នាព្រឹកថ្ងៃទី ៦ មិនា កម្ពុជាបានរៀបចំពិធីបើកសម្ពោធន៍និងដាក់
ឲ្យប្រើប្រាស់មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ។ ថ្លែងមតិនៅពិធីនេះ នាយករដ្ឋមន្ត្រី
ព្រះរាជាណាចក្រកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានវាយតំលៃខ្ពស់ចំពោះទំនាក់
ទំនងសាមគ្គីភាពមិត្តភាពរវាងទីក្រុងចងមេត្រីភាពភ្នំពេញ-ហាណូយ និយាយដោយ
ឡែកនិងរវាងវៀតណាមនិងកម្ពុជានិយាយរួម។ សម្តេច តេជោ ហ៊ុន សែន បាន
សង្កត់ធ្ងន់ថា៖ ព្រឹត្តិការណ៍នេះបានរឹតបន្ទឹងថែមទៀតចំណងមិត្តភាពសាមគ្គីភាព
រវាងប្រទេសទាំងពីរ។ មហាវិថីភ្នំពេញ-ហាណូយមានប្រវែងជាង ១០ គីឡូម៉ែត្រ ស្ថិត
ក្នុងគំរោងការណ៍សាងសង់ផ្លូវក្រវាត់ក្រុងទី ២ នៃរាជធានី ភ្នំ ពេញ។ គណៈកម្មាធិ
ការប្រជាជនទីក្រុងហាណូយបានផ្តល់ប្រាក់ជួយឧបត្ថម្ភមួយផ្នែកក្នុងការកសាង
មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ។ ការបើកសម្ពោធមហា វិថីនេះគឺជាសកម្មភាព
ជាក់ស្តែងមួយឆ្ពោះទៅពិធីរំលឹកខួបលើកទី ៥០ ទិវាបង្កើត ទំនាក់ទំនងការទូត
វៀតណាម-កម្ពុជាក្នុងឆ្នាំ ២០១៧៕