កម្ពុជាបង្កើតទីក្រុងថ្មីជាប់ព្រំដែនវៀតណាម

(VOVWORLD) - ការបង្កើតទីក្រុងសំពៅពូន នឹងក្លាយជាកម្លាំង ចលករដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃទីក្រុងនិយាយដោយឡែក និងខេត្តកណ្តាល និយាយរួម តាមនោះ ក៏ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជាផងដែរ។
កម្ពុជាបង្កើតទីក្រុងថ្មីជាប់ព្រំដែនវៀតណាម - ảnh 1ស្ពានឡុងប៊ិញ-ជ្រៃធំ ស្ថិតនៅក្នុងក្រុងសំពៅពូន ខេត្តកណ្តាល។ (រូបថត៖ Van Do/VOV-ភ្នំពេញ)
រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ បានចេញសេចក្តីសម្រេចស្ដីពីការកាត់ ឃុំចំនួន៥ ក្នុងស្រុកកោះធំ ខេត្តកណ្តាល (ជាប់ព្រំដែនប្រទេសវៀតណាម) ដើម្បី បង្កើតទីក្រុងសំពៅពូន។
ខេត្តកណ្តាល គឺជាខេត្តមួយក្នុងចំណោមខេត្តទាំង ២៥ របស់ប្រទេសកម្ពុជា ដែលលាតសន្ធឹងតាមដងទន្លេមេគង្គ ជាប់នឹងរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្ត កំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តអានយ៉ាង (ប្រទេស វៀតណាម)។
ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ សេដ្ឋកិច្ចខេត្តកណ្តាលមានល្បឿនកំណើនស្ថិរភាព រចនាសម្ព័ន្ធសេដ្ឋកិច្ចមានវឌ្ឍនភាពវិជ្ជមាន; ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែ លម្អជាបណ្តើរៗ សន្តិសុខសង្គមត្រូវបានផ្តោតសំខាន់ ហើយហេដ្ឋារចនាសម្ព័ន្ធសេដ្ឋ កិច្ចសង្គមត្រូវបានវិនិយោគអភិវឌ្ឍន៍។ ការបង្កើតទីក្រុងសំពៅពូន នឹងក្លាយជាកម្លាំង ចលករដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃទីក្រុងនិយាយដោយឡែក និងខេត្តកណ្តាល និយាយរួម តាមនោះ ក៏ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ